ម៉ូតូ​បុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ របួស​ទាំងសងខាង​នៅ​ឧ​ត្ត​រ​មានជ័យ​

890
ចែករម្លែក

ដោយ​: បាយ័ន / ឧ​ត្ត​រ​មានជ័យ​: យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ចំនួន​៤​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង​រវាង​ម៉ូតូ​ម៉ាក​សង់​កូ​រេ ពណ៌​ក្រហម និង​ម៉ូតូ សណ្តោង​រ៉ឺម៉ក ម៉ា​កវេ​វ ពណ៌​ខ្នៅ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​១៨​នាទី ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​លើផ្លូវ​ក្នុង​សួនច្បារ​ខេត្ត ស្ថិត​ក្នុងភូមិ ឈូក សង្កាត់​សំរោង​ក្រុង សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាល​ក្រុង​សំរោង បាន​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​បាន​កើតឡើង​ក្នុង​ការបើកបរ​បញ្ច្រាស​ទិស​គ្នា បណ្តាលមកពី​មិន​គោរព​សិទ្ធ​ក្នុងការ​បើកបរ​។​

​លោក​បាន​បន្តថា ភាគី​ម៉ូតូ​ម៉ាក​សង់​កូ​រេ ពណ៍​ក្រហម បាន​បើកបរ​ពី​ទិស​លិចទៅ​ទិស​កើត ហើយ​រួម​ដំណើរ​មាន​គ្នា​ចំនួន​៣​នាក់​ដែល​បើកបរ​ដោយ​ឈ្មោះ រិ​ទ្ធ ដាលីន ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រ​វ៉ាន់ សង្កាត់​សំរោង បាន​រងរបួស​ធ្ងន់ (​ជា​អ្នក​បលក​បរ​មិន​ពាក់មួក​សុវត្ថិភាព​) និង​អ្នករួមដំណើរ​០២​នាក់​ទៀត​មានឈ្មោះ រ៉េត ស្រី​អឿន ភេទ​ស្រី​អាយុ ១៩​ឆ្នាំ​រស់នៅ​ភូមិ អន្លង់វែង​ថ្មី សង្កាត់ កូន​ក្រៀល ក្រុង​សំរោង របួសស្រាល​ឈ្មោះ ប៉ិ​ម ចន្ថា ភេទ​ស្រី​អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​ឈូក សង្កាត់ សំរោង ក្រុង​សំរោង របួសស្រាល​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា ចំណែក​ភាគី​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ម៉ា​កវេ​វ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដែល​បើកបរ​ពី​ទិស​កើត​ទៅ​ទិស​លិច មានឈ្មោះ រុន រតនា ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង បាន​រងរបួស​ស្រាល​(​មិន​ពាក់មួក​សុវត្ថិភាព​)​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​បញ្ជូន​ជនរងគ្រោះ​ទាំ​អស់​ទៅ​មន្ទីរពេទ្យក្រុង​សំរោង ដើម្បី​ព្យាបាល ចំណែក​វត្ថុតាង បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ