ដោយៈមុនីរ័ត្ន/ ភ្នំពេញ៖ក្រសួងមហាផ្ទៃអនុញ្ញាត​ឱ្យ​តំណាងគណបក្សភ្លើងទៀន ចំនួនប្រាំរូប ចូលជួប​ពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក នៅសាលប្រជុំ “ខេត្តស្ទឹងត្រែង” នៃ អគារទីស្ដីការក្រសួងមហាផ្ទៃ ។ នេះ បើយោងតាមលិខិតរបស់ អគ្គ លេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៩ ខែកញ្ញា  ជម្រាបទៅលោក សុក ហាច ប្រធានស្តីទីគណបក្សភ្លើងទៀន។សមាសភាពតំណាងគណបក្សភ្លើងទៀន ចំនួន ០៥ ដែលក្រសួងមហាផ្ទៃអនុញ្ញាតឱ្យជួប មានដូចជា លោក សុក ហាច ប្រធានស្តីទីគណបក្សភ្លើងទៀន , លោកគង់ ម៉ូលីកា អគ្គលេខាធិការស្តីទី ,  លោក គឹមសួរ ភីរិទ្ធ លោកជូង ជូងី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងលោក ជា ស៊ីណា  នាយករងខុទ្ទកាល័យ។
                                                          សូមជម្រាបថា ការអនុញ្ញាតឱ្យតំណាង គណ បក្ស ភ្លើង ទៀន ជួបពិភាក្សានេះ គឺបន្ទាប់ពីគណបក្សភ្លើងទៀន  កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានដាក់លិខិតជូនឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីស្នើសុំដំណោះស្រាយពាក់ព័ន្ធ​ឯកសារ “លិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ របស់គណបក្ស ភ្លើងទៀន” សម្រាប់​គណបក្ស ភ្លើងទៀន យក មក ប្រើប្រាស់ ក្នុងការចុះបញ្ជី​គណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត ស្របតាម​កថាខណ្ឌទី២ និងចំណុច ទី១ ក្នុងមាត្រា ២៧ នៃច្បាប់​ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕ srn / N