ដោយៈទេពកង្រី/កំពង់ឆ្នាំង៖នៅថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ២០២៣នេះអនុប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទរួមនិងអាជ្ញាស្រុកនិងអាជា្ញមូលដ្ឋានភូមិ ឃុំ បានរៀបចំបោះឆ្នោតជ្រើសរើសសមាសភាពសហគមន៍នេសាទថ្មី ក្រោមការបោះឆ្នោតនេះបានធ្វើឡើងនៅឃុំស្វាយរុំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
លោក ប្រាក់ លាងហ៊ួ អនុប្រធានមន្ទីរកសិកម្មបានឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា ការបោះឆ្នោតជ្រើសរើសសហគមន៍ជាថ្មីនេះ ទី១ដោយសារសហគមន៍នេសាទចាស់បានផុតអាណត្តិ ហើយនិងទី២នៅក្នុងជួរគណៈកម្មាធិការសហគមន៍នេសាទនេះខ្លះសុំលាឈប់ហើយខ្លះទៀតឈឺនិងមរណភាព។ ទី៣.យើងត្រូវជ្រើសរើសសមាសភាពសហគមន៍ថ្មីដើម្បីពង្រឹងលើសមត្ថភាពឡើងវិញលើផ្នែកវិន័យនិងលើគ្រប់គ្រងនៅតាមតំបន់អភិរក្ស។
ក្រោយការបោះឆ្នោតជាប់សមាសភាពថ្មីទាំង១៧នាក់នេះខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត នឹងមានគម្រោងបើកវគ្គបណ្តុះបណ្តាលដល់សមាជិក សហគមន៍ថ្មីឱ្យយល់ច្បាស់ពីនីតិវិគ្រប់គ្រងតំបន់អភិរក្សនិងប្រើប្រាស់កម្លាំងយាមល្បាតការពារក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួនឱ្យបានម៉ឹងម៉ាត់ ៕សរន / N