ដោយ៖ ដេប៉ូ / ភ្នំពេញ៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន បានជូនដំណឹងមួយ ដោយបានបញ្ជាក់ថា វេលាម៉ោង ១៣:០០ នាទី រសៀលថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ ទំព័រហ្វេសប៊ុកផ្លូវការ របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលមានឈ្មោះថា “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK” ត្រូវបានជនអនាមិក (Hacker) លួចយកទៅគ្រប់គ្រង បានសម្រេច។
បើយោងតាមសេចក្តីជូនដំណឹង ខាងលើនេះបានបញ្ជាក់់ដែរថា៖ ”ដូច្នេះ រាល់ការបង្ហោះមិនត្រឹមត្រូវ នៅក្នុងទំព័រហ្វេសប៊ុក ខាងលើ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមបដិសេធ និងមិនទទួលខុសត្រូវនោះទេ”។
ប្រភពដដែលនេះ បានបញ្ជាក់ថា ក្រុមការងារ បច្ចេកទេសរបស់ ទូរទស្សន៍ជាតិកម្ពុជា កំពុងសហការជាមួយមន្ត្រីជំនាញ ដើម្បីដោះស្រាយបញ្ហានេះ។ ប្រសិន បុគ្គលណា យកទៅប្រើ ប្រាស់ក្នុងផ្លូវមិនល្អ បង្ហោះរូបភាពមិនសមរម្យ ឬព័ត៌មានមិនពិត ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា៕ V / N