ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ញ៉ែម អេន អគ្គលេខាធិការរង និងជាទីប្រឹក្សាផ្ទាល់ព្រះអង្គម្ចាស់ នរោត្តម ចក្រីវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានលាលែងពីសមាជិកភាពគណបក្សហ៊្វុនស៊ិនប៉ិច ចាប់ពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមលិខិតលាលែងរបស់លោក ញ៉ែម អេន ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
សូមរម្លឹកថា លោកញ៉ែម អេន ជាអតីតអ្នកថតរូប នៅមន្ទីរ ស‑២១ របស់ខ្មែរក្រហម។ លោកធ្លាប់ធ្វើជា អភិបាលរងស្រុកអន្លង់វែង ហើយបានលាឈប់ រត់មកចូលរួមជាមួយអតីតគណបក្សសង្គ្រោះជាតិ។ ដោយនៅមិនចុះសម្រុង ក៏បានទៅចូលជាមួយគណបក្សនយោបាយនានា គឺពីគណបក្សមួយទៅគណបក្សមួយ។ ក្រោយមក ទៅចូលរួមជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ ហើយបានលាលែង មកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ ។ រួចក៏ទៅចូលជាមួយគណបក្សហ៊្វុនស៊ិនប៉ិច មិនបានប៉ុន្មានផង ក៏លាលែងពីសមាជិក ភាព កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ៕/V/r