ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: នៅរសៀលថ្ងៃអង្គារ ទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានបើកកិច្ចប្រជុំត្រៀមរៀបចំ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគារសាលាខេត្តថ្មី និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ និងពិធីប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន  ហើយក៏និងត្រៀមរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំនេះ លោក វ៉ី សំណាងបានមានប្រសាសន៍លម្អិត អំពីកាបែងចែកភារកិច្ច ពាក់ព័ន្ធនឹងពិធី ដូចខាងលើ៕ V / N