ដោយៈចាន់តូ/ភ្នំពេញៈ ប្រជាពលរដ្ឋ ៧៥៧ គ្រួសារ ស្ថិត ក្នុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ បានទទួលនូវវិញ្ញាបនបត្រ សម្គាល់ ម្ចាស់ អចលនវត្ថុ តាមរយៈអភិបាលខណ្ឌពោធិសែនជ័យ ។
ការប្រគល់ជូននូវ វិញ្ញាបនបត្រ សម្គាល់ ម្ចាស់ អចល នវត្ថុ ត្រូវ បាន ធ្វើ ឡើង នៅ ព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ប្លុង សីហៈ ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ ពោធិសែនជ័យ លោកអភិបាលរង ចៅសង្កាត់ រួមទាំងមន្ត្រីជាច្រើនរូប ដោយមានការចូល រួមពីប្រជាពលរដ្ឋ ៧៥៧ គ្រួសារ។៕សរន / N