ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី២០​​ ខែសីហា ឆ្នាំ២០២៣នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើ ញដឹកនាំកិច្ចប្រជុំពេញ អង្គនៃគណៈរដ្ឋមន្ត្រីជាលើកទី២ ដើម្បីពិនិត្យ ពិភាក្សា អនុម័ត លើឯកសារសំខាន់ៗចំនួន ៦ ដោយកិច្ចប្រជុំនេះនឹងពិភាក្សាឆ្លងរបៀបវារៈសំខាន់ចំនួន៦ដូចខាងក្រោម៖

ទី១៖ របាយការណ៍វឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តគោលនយោបាយអាទិភាពចំនួន ៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្តើម អនុវត្តមុនដំណាច់ឆ្នាំ ២០២៣។

ទី២៖ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ខកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣- ២០២៨ ។

ទី៣៖ របាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជានិងទិសដៅគោលនយោបាយសំខាន់ៗ។

ទី៤៖ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ទី៥៖ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។

ទី៦៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ។

ទី៧៖ បញ្ហាផ្សេងៗ៕