Samsung ច្រឡំ​បង្ហោះ​រូបភាព​ទូរស័ព្ទ Galaxy Note 9 លើ​វេ​ប​សាយ​របស់ខ្លួន​រួច​លុបចោល​វិញ ខណៈ​សល់​១​សប្តាហ៍​ទៀត​ទើប​ប្រកាស​ជា​ផ្លូវការ​

1484
ចែករម្លែក

​ក្រុមហ៊ុន Samsung បាន​ច្រឡំ​ចេញផ្សាយ​រូបភាព​ទូរស័ព្ទ Galaxy Note 9 របស់ខ្លួន​ដោយ​ចៃដន្យ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​។ នេះ​បើ​យោងតាម​កាសែត​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ៣ សីហា​។

​រូបភាព ដែល​បង្ហាញ​ពី​ការ​រចនា​ម៉ូត​ចុងក្រោយ​បំផុត​នៃ​ស្មា​ត​ហ្វូ​ន​ដែល​មិនទាន់​បានប្រកាស​ជា​ផ្លូវការ​នេះ ត្រូវបាន​ដកចេញ​ពី​វេ​ប​សាយ​វិញ​យ៉ាង​លឿន​។​

​ទោះយ៉ាងណា ក្រុម​អ្នកគាំទ្រ​ភ្នែក​មៀម អាច​ថត​យក​រូបភាព​ផ្សាយពាណិជ្ជកម្ម​ជា​ផ្លូវការ​នោះ ដែលមាន​ចំណងជើង​ថា “​សូម​និយាយ​សួស្តី​ទៅកាន់ កំពូល​ថាមពល​” ។​

​រូបភាព​របស់​ក្រុមហ៊ុន Samsung នេះ​បានបញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ជាច្រើន​អំពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នេះ រួមទាំង​ការពិត​ដែលថា ទូរស័ព្ទ​នេះ​នឹងមាន​រន្ធ​ដោត​កាស​ទំហំ ៣,៥ មិល្លីម៉ែត្រ​។​

​ក្រុមហ៊ុន Apple បាន​បង្កឱ្យមាន​ភាពចម្រូងចម្រាស់​នៅពេល​ក្រុមហ៊ុន​បានសម្រេច​ចិត្ត​ដកចេញ​រន្ធ​ដោត​កាស​ស្តង់ដារ​ឧស្សាហកម្ម ជាមួយនឹង​ប្រភេទ​ទូរស័ព្ទ iPhone របស់ខ្លួន​កាលពី​ខែកញ្ញា​ឆ្នាំ ២០១៦ ដែលជា​ចំណាត់ការ​មួយ ត្រូវបាន​អនុវត្តតាម​ដោយ​ក្រុមហ៊ុន​ផលិត Hardware ជាច្រើន​ផ្សេងទៀត​ដូចជា ក្រុមហ៊ុន Google និង​ក្រុមហ៊ុន HTC ជាដើម​។​

​ក្រុមហ៊ុន Samsung គ្រោង​នឹង​បង្ហាញ​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន Note 9 របស់ខ្លួន​ក្នុងអំឡុង​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃទី ៩ ខែសីហា​នៅ​សង្កាត់​ប្រូ​ក​គ្លី​ន ទីក្រុង​ញូវយ៉ក​៕ ដោយ៖ កញ្ញាដាលីស

រូបភាព​បែកធ្លាយ​រប​ស់​ស្មា​ត​ហ្វូ​ន Note 9 នៅលើ​វេ​ប​សាយ Samsung

ទីតាំងផ្សាយពាណិជ្ជកម្ម