ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីសហព័ន្ធកីឡាទូកក្ដោងកម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសសម្រាប់ប្រតិភូដឹកនាំ នៅទីលានប្រកួតកីឡាទូកក្តោង Ningbo Xiangshan Sailing Centerស្តីពីដំណើរការរៀបចំនៃការ ប្រកួតកីឡា ទូក ក្តោងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីហ្គេម លើក ទី១៩ ឆ្នាំ២០២៣ នៅប្រទេសចិន។
ជាមួយគ្នានេះក្រុមកីឡាករទូកក្តោងទាំងបីរូបរបស់កម្ពុជាក៏បានបញ្ចប់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសសម្ភារៈដោយបានស្របតាមលក្ខណៈបច្ចេកទេសអន្តរជាតិរបស់គណៈកម្មការត្រួតពិនិត្យអន្តរជាតិទៀតផង។
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជាដែល ទទួល បានមេដាយ ចំនួនពីរគ្រឿង គឺមេដាយប្រាក់មួយគ្រឿង លើប្រភេទវិញ្ញាសា Windsurfing RS:One Under19 ដោយកីឡាករ កែវ ភារុណ និងមេដាយសំរឹទ្ធ មួយគ្រឿង លើប្រភេទវិញ្ញាសា Windsurfing Under20 ដោយកីឡាករ សែម ប្រុសពៅ សហព័ន្ធកីឡាទូក ក្តោងកម្ពុជាទទួលការជ្រើសរើសពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងក្រសួងអប់រំយុវជននិងកីឡាជាប្រភេទវិញ្ញាសាកីឡាមួយក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នៅទីក្រុង Hangzhou ខេត្ត Zhejiang សាធារណៈរដ្ឋប្រជាមានិតចិន ក្រោមពាក្យស្លាក« Heart to Heart, @Future »ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។
លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជា ប្រធានស្ដីទីសហព័ន្ធកីឡាទូកក្ដោងកម្ពុជាបាន បញ្ជូន ប្រតិភូ ចំនួនបីរូបនិងកីឡារបី រូប។ ក្នុងនោះមានលោក សោម សុទ្ធរិទ្ធិពង្ស ជាអគ្គលេខាធិការសហព័ន្ធលោកMeng Wang ទីប្រឹក្សាសហព័ន្ធ។ចំពោះកីឡាករបីរូបនោះ មាន កីឡាករ ញ៉ូវ ចាន់ ប្រកួតលើវិញ្ញាសា ILCA7 Men កីឡាករកែវ ភារុណWindsurfingនិងកីឡាករកែវ ភានុនប្រកួតលើវិញ្ញាសា Wind Foiling iQ:Foil ៕សរន / N