នាង ហ៊ី​យុន​អា ប្រកាស​អំពី​ទំនាក់ទំនង​ស្នេហា ២ ឆ្នាំ​ជាមួយ អេ​ដន​

1299
ចែករម្លែក

នាង ហ៊ី​យុន​អា បាន​បញ្ជាក់ថា នាង​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ លោក អេ​ដន ដែលជា​សមាជិក​ក្រុម​ចម្រៀង Triple H ។​

​ការបញ្ជាក់​នេះ​បានកើត​ឡើង នៅពេលដែល​ព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ទី​៣​សីហា​ថា តារា​ទាំង​២​បាន​ទាក់ទង​គ្នា​អស់​រយៈពេល​២​ឆ្នាំ​ហើយ​។​

​នាង​ហ៊ី​យុន​អាបាន​និយាយថា នាង​បាន​ជួប​ជាមួយ​អេ​ដន នៅពេល​នាង​នៅ​ជា​អ្នក​ហាត់​ការ ហើយ​ពួកគេ​បាន​ក្លាយជា​មិត្តភក្តិ​នៅពេល​ធ្វើការ​ជាមួយគ្នា មុនពេល​ចាប់ផ្តើម​ទំនាក់ទំនង​ស្នេហា​នៅ​ខែឧសភា​ឆ្នាំ ២០១៦​។​

​នាង​បាន​និយាយថា នាង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អេ​ដន​ពេល​បង្កើត​បទ​ចម្រៀង​ជាមួយគ្នា ជាពិសេស​នៅពេលដែល​អេ​ដន​បាន​ជួយ​នាង​ជាមួយ​អាល់​ប៊ុ​ម​របស់​នាង បើទោះបីជា​ឈ្មោះ​របស់គាត់​មិន​បង្ហាញ​នៅក្នុង​បញ្ជី​ស្នាដៃ​របស់​អាល់​ប៊ុ​ម​ក៏ដោយ​៕ ដោយ៖ កញ្ញាដាលីស

ហ៊ី​យុន​អា និង អេ​ដន ស្រឡាញ់គ្នា ២ ឆ្នាំ​ហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម