ដោយ:ភ្នំសន្ទុក/កំពង់ធំ៖លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោកងួន រតនៈ អភិបាលខេត្តកំពង់ធំ និងមន្ត្រីរាជការនៅសាលាខេត្តកំពង់ធំ បានចូលរួមប្រារព្ធពិធីអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅបរិវេណសាលាខេត្តកំពង់ធំ។
ដោយគោរពអនអនុវតតាមសេចក្ដីអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ បានប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ នៅក្នុងសម័យប្រជុំលើកទី ៤៥ នៅឯទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា៕សរន/r