ម្នាក់​នាក់​ស្លាប់​និង​៩០​នាក់​របួស​ដោយសារ​កា​របាញ់​ពី​ទាហាន​អ៊ីស្រាអែល​ក្នុងពេល​តវ៉ា​នៅ​តំបន់​ហ្គា​ហ្សា​

822
ចែករម្លែក

ក្រុមមេដឹកនាំក្រុមហាម៉ាសនៃតំបន់ហ្គាហ្សាបានដឹកនាំប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ធ្វើការតវ៉ានៅតាមព្រំដែនជាមួយអ៊ីស្រាអែលកាលពីថ្ងៃសុក្រ ទី៣សីហាដែលជាការបង្ហាញវត្តមានមួយ ដោយក្រុមហាម៉ាស ខណៈដែលកិច្ចខិតខំប្រឹងប្រែងរបស់អេហ្ស៊ីបកាន់តែខ្លាំងក្លាឡើងដើម្បីសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់រវាងក្រុមជនសកម្មប្រយុទ្ធអ៊ីស្លាមនេះនិងអ៊ីស្រាអែល។

ក្រុមមន្ត្រីសុខាភិបាលហ្គាហ្សាបាននិយាយថា ជនជាតិប៉ាឡេស្ទីនម្នាក់អាយុ២៥ឆ្នាំត្រូវបានសម្លាប់និង៩០នាក់បានរបួសដោយការបាញ់ប្រហារដោយកងទ័ពអ៊ីស្រាអែល។ វាគឺជាការវាយប្រហារចុង ក្រោយបំផុតនៅក្នុងការតវ៉ាជាបន្តបន្ទាប់នៅតាមព្រំដែននៃតំបន់ហ្គាហ្សាជាមួយអ៊ីស្រាអែល ដើម្បីបំបែកការបិទផ្លូវព្រំដែនដែលមានអាយុ១១ឆ្នាំមកនេះ។ អ៊ីស្រាអែលនិងអេហ្ស៊ីប បានបិទតំបន់ហ្គាហ្សា កាលឆ្នាំ២០០៧ បន្ទាប់ពី ក្រុមហាម៉ាស់បានដណ្តើមកាន់កាប់ទឹកដីនោះ។

លោកHussam Badran មេដឹកនាំក្រុមហាម៉ាស បាននិយាយថា ការតវ៉ាកាលពីថ្ងៃសុក្រត្រូវបានចូលរួមដោយក្រុមមេដឹកនាំហាម៉ាសដែលរស់នៅក្រៅប្រទេសច្រើននាក់ ដែលបានចូលទៅតំបនម់ហ្គាហ្សាដើម្បីជួបសមាជិកដឹកនាំរបស់ខ្លួន។

លោក Hussam Badranបាននិយាយថា ” យើងចង់បំបែកការហ៊ុំព័ទ្ធនៅតំបន់ហ្គាហ្សា ” ។

លោក Ghazi Hamad មន្រ្តីនៃក្រុមហាម៉ាស បាននិយាយថា ការិយាល័យនយោបាយរបស់ក្រុមហាម៉ាស កំពុងពិភាក្សាលើសំណើរបស់អេហ្ស៊ីប សម្រាប់បទឈប់បាញ់ជាមួយអ៊ីស្រាអែល និងសម្រាប់ការកសាងឡើងវិញដែលដឹកនាំដោយអង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សា។

កិច្ចជំនួបនេះ បានចាប់ផ្តើមធ្វើកាលពីថ្ងៃព្រហស្បតិ៍ហើយនឹងបន្តរហូតដល់ថ្ងៃសៅរ៍៕ដោយ៖សុខា/sn

ពីថ្ងៃសុក្រនៅតំបន់ព្រំដែនហ្គាហហ្សាជាមួយអ៊ីស្រាអែល

រថយន្តកងទ័ពអ៊ីស្រាអែល បាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ាប៉ាឡេស្ទីននៅតំបន់ហ្គាហហ្សា កាលពីថ្ងៃសុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម