Barcelona គ្រោង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ អា​ទូ​រ៉ូ វី​ដាល ក្នុងតម្លៃ​២៧​លាន​ផោន​

1211
ចែករម្លែក

ក្លឹប Barcelona គ្រោង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ អា​ទូ​រ៉ូ វី​ដាល (Arturo Vidal) ពី​ក្លឹប Bayern Munich ក្នុង​កិច្ចព្រមព្រៀង​២៧​លាន​ផោន បន្ទាប់ពី​ពួកគេ​យល់​ពួកគេ​លក្ខខណ្ឌ ផ្ទាល់ខ្លួន​ជាមួយនឹង​កីឡាករ​អន្តរជាតិ​សញ្ជាតិ​ឈី​លី​រូបនេះ​។​

​វី​ដាល ដែលមាន​បទពិសោធ​ច្រើន​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​គ្រោង​នឹង​ពិនិត្យ​សុខភាព​នៅ​ក្លឹប Barcelona ស្របពេល​ក្លឹប Bayern ផ្តល់​ការអនុញ្ញាត​ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​។​
​ ​
​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​គ្រោង​នឹង​ក្លាយជា​កីឡាករ​ថ្មី​នៅ​ពហុកីឡាដ្ឋាន Nou Camp នៅ​រដូវក្តៅ​នេះ ហើយ​ខ្សែបម្រើ​ស្លាប ម៉ា​លកំ (Malcom) ខ្សែបម្រើ អា​ធើ (Arthur) និង​ខ្សែការពារ ក្លេ​មិន ឡេ​ន​ឡេ​ត (Clement Lenglet) បាន​ចូលរួម​ជាមួយ​ក្លឹប​នេះ​រួចហើយ​។​
​ ​
​វី​ដាល ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម Bayern Munich កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​អាច​ជាការ ហ្វឹកហាត់​លើកចុងក្រោយ​មុនពេល​ផ្ទេរ​ទៅកាន់​ក្លឹប​យក្ស​នៅ​អេ​ស្ប៉ា​ញ​។​
​ ​
​ក្លឹប Barcelona ស្វះស្វែង​ពង្រឹង​ក្រុម​ជម្រើស​របស់ខ្លួន ខណៈ​ពួកគេ​ត្រៀម​ធ្វើ​ឲ្យ​បានល្អ​នៅ ក្របខណ្ឌ ឆេ​ម​ពាន​លី​ក ហើយ វី​ដាល ដែល​បង្ហាញមុខ​ច្រើន​ជាមួយ​ក្រុម​ជម្រើសជាតិ​ឈី​លី​នោះ ហាក់ដូចជា​ស័ក្តិសម​នឹង​ក្រុម​ជម្រើស​របស់​ក្លឹប Barcelona មែនទែន​។​
​ ​
​ស្របពេល អា​ធើ មកដល់​ហើយ​កីឡាករ​ជើងចាស់ អែន​ដ្រេ​ស អ៊ី​នី​ស្តា (Andres Iniesta) បាន​ចាក​ចេញពី​ក្លឹប​នេះ កីឡាករ ប៉ូ​លី​ញ៉ូ (Paulinho) បាន​ខ្ចី​ជើង ក្លឹប Barcelona ពិតជា​ត្រូវការ​ស្វែងរក​ខ្សែបម្រើ​ថ្មី​នៅ​រដូវ​កាល​នេះ​។​
​ ​
​វី​ដាល ផ្ទេរ​ពី​ក្លឹប Juventus កាលពី​ឆ្នាំ​២០១៥ មក​ចូលរួម​ជាមួយ​ក្លឹប Bayern ហើយ​ទទួល បាន​ជោគជ័យ​ច្រើន​ជាមួយ​ក្លឹប​អាល្លឺម៉ង់​នេះ ដោយ​លើក​ពាន​ជើងឯក Bundesliga បី​លើក​និង​ពាន DFB-Pokal ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ អា​ទូ​រ៉ូ វី​ដាល (Arturo Vidal)

ទីតាំងផ្សាយពាណិជ្ជកម្ម