ឃើញ​គួរឱ្យ​អស់សំណើច​! បែប​គិតថា​ខ្លួន​វា​ជា​សត្វ​កវែង​ហើយ​មើលទៅ​

1812
ចែករម្លែក
  • 1
    Share

​អ្នកខ្លះ​ប្រាកដជា​ស្គាល់​សត្វ​ចឺ​រ៉ា​ហ្វ (Giraffe) ដែល​ប្រជាជន​ខ្មែរ និយម​ហៅថា “​សត្វ​កវែង​” ពីព្រោះ​វា​មាន​កវែង​ខ្លាំង​ខុសពី​សត្វ​ដទៃ ដោយសារ​មាន​ជើងវែង បូករួម​មាន​កវែង វា​អាច​ឈរ​ស៊ី​ផ្លែឈើ ឬ​ស្លឹកឈើ​លើ​ដើម​ខ្ពស់ៗ​ដោយ​មិនបាច់​ប្រឹង​ចំអើត​។
​ ​
​ដោយឡែក ដំរី​មួយ​ក្បាល​នេះ​ប្រហែលជា​យល់ថា វា​ជាស​ត្វ​កវែង​ដែរ​ហើយ​មើលទៅ​។ រូបភាព​គួរឱ្យ​អស់សំណើច​ទាំងនេះ​បង្ហាញ​ពី​សកម្មភាព​ដំរី​នេះ​ឈរ​ដោយ​ជើង​ក្រោយ ហើយ​លើកជើង​មុខ​ទាំងពីរ​ឡើងលើ រីឯ​ប្រមោយ​ឈោង​បោច​ស៊ី​ស្លឹកឈើ​លើ​ដើម​។

​រូបភាព​គួរឱ្យ​ទាក់ទាញ​ទាំងនេះ​ថត​បាន​ដោយ​បុរស​ម្នាក់​ឈ្មោះ ដាន់​ឃែ​ន ថា​យ​ល័​រ (Duncan Taylor) អំឡុង​ដំណើរ​កម្សាន្ត​ជាមួយ​គ្រួសារ​របស់គាត់​នៅ​ឧទ្យាន​ជាតិ​គ្រូ​ហ្គើ (Kruger National Park) ប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពីពេល​ថ្មីៗ​នេះ​។

​សូមបញ្ជាក់ថា គេ​ឧស្សាហ៍​ឃើញ​សត្វ​សម្ដែង​សៀក​បញ្ចេញ​ឥរិយាបថ​បែបនេះ​ណាស់ ប៉ុន្តែ​សម្រាប់​សត្វព្រៃ​ពិតជា​កម្រ​ណាស់​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម