ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅល្ងាចថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ នាសួនមានជ័យ (វេទិកាខេត្ត) នាភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ (កណ្តាលប្រជុំជនខេត្ត) រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីទស្សនាការផ្សាយបន្តផ្ទាល់ ដោយបញ្ចាំងស្លាយ LED ខ្នាតធំនូវទិដ្ឋភាពពិធីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់ បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកស្រី ជ័យ ណារី , លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត្ត បានអញ្ជើញជាអធិបតីនិងចូលរួមដោយមន្ត្រីរាជការ កងកម្លាំង យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រុមការងារអភិវឌ្ឍន៍យុវជន ខេត្តបន្ទាយមានជ័យ និងពលរដ្ឋជាច្រើននាក់បានចូលរួម។
ការរៀបចំពិធីទស្សនាការផ្សាយបន្តផ្ទាល់ នៅខេត្តបន្ទាយមានជ័យនេះ គីជាការផ្សាយបន្តផ្ទាល់ នូវទិដ្ឋភាពពិធីអបអរសាទរ ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកជំទាវ ពេជ្រ ច័ន្ទមុនី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
ក្រៅពីការបញ្ចាំងស្លាយ LED ខ្នាតធំ ក៏មានការប្រគំតន្ត្រី ហើយថែមទាំងមានផ្តល់នំបញ្ចុកឱ្យពិសាកំដរមាត់ផងដែរ៕ V / N