ផ្ទុះ​ការតវ៉ា​ក្នុង​ទីក្រុង​ញូវយ៉ក​និង​វ៉ាស៊ីនតោន បន្ទាប់ពី​ត្រាំ​ហាម “​ខ្ទើយ​” បម្រើការ​ក្នុង​ជួរ​កងទ័ព​

1379
ចែករម្លែក

​បាតុករ​ខឹងសម្បារ​ជាច្រើន​នាក់​បាន​ដើរ​តាម​ដងផ្លូវ​នៃ​ទីក្រុង​ញូវយ៉ក និង​វ៉ាស៊ីនតោន កាលពី​យប់​ថ្ងៃ​ពុធ ទី​២៧ កក្កដា បន្ទាប់ពី​ប្រធានាធិបតី ប្រកាស​បម្រាម​របស់គាត់​លើ​មនុស្ស​ភេទ​ទី​បី មិនឱ្យ​បម្រើការ​ក្នុង​កងកម្លាំងប្រដាប់អាវុធ​។​

​ក្រុម​អ្នកតា​វ៉ា បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​មណ្ឌល​ជ្រើសរើស​កងទ័ព​អាមេរិក​ដ៏​ល្បីល្បាញ​នៅ​ទីលាន​ថែម​ស៍ ស្គ្វែ​រ (Times Square) ជាមួយ​សញ្ញា​ជាច្រើន ដែល​សរសេរ ដូចជា “​តស៊ូ​” និង “​ក្រោកឈរឡើង​” ក្នុងការ​បង្ហាញ​ការជំទាស់​ប្រឆាំងនឹង​ការប្រកាស​របស់​ប្រធានាធិបតី​ត្រាំ​។

​បាតុករ​ផ្សេងទៀត​បាន​ដើរ​ដង្ហែ​នៅ​ខាងក្រៅ​សេត​វិមាន ដោយ​កាន់​បដា​ជាច្រើន សរសេរថា “​យើង​នៅទីនេះ យើង​ស្រឡាញ់​ភេទ​ដូចគ្នា យើង​ស្អប់​ប្រធានាធិបតី​ឆ្កួត​”​។​

​បាតុកម្ម​នេះ​ធ្វើឡើង​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការប្រកាស ដែល​គាត់​បានធ្វើ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ដែល​ក្នុងនោះ​គាត់​បាន​ពណ៌នា​ថ្លៃ​ចំណាយ​ថែទាំ​សុខភាព​របស់​មនុស្ស​ភេទ​ទី​បី​ក្នុង​យោធា ជា “​អំ​រែក​” មួយ​។

​លោក​ត្រាំ​និយាយថា “​បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​និង​អ្នកជំនាញ​យោធា​របស់ខ្ញុំ សូមមេត្តា​ជ្រាបថា រដ្ឋាភិបាល​អាមេរិក​នឹងមិន​ទទួល ឬ អនុញ្ញាតឱ្យ​បុគ្គល​ភេទ​ទី​បី​បម្រើការ​ក្នុង​សមត្ថកិច្ច​ណាមួយ​ក្នុង​ជួរ​យោធា​អាមេរិក​ឡើយ​។ យោធា​របស់​យើង​ត្រូវតែ​ផ្តោត​សំខាន់​លើ​ជ័យជម្នះ​លើសលប់​ជា​ស្ថាពរ និង​មិន​អាចជា​អំ​រែក​ជាមួយ​ការចំណាយ​ថ្លៃ​វេជ្ជសាស្ត្រ​ដ៏​សម្បើម និង​ការរំខាន ដែល​ខ្ទើយ​នាំឱ្យ​កើតមានឡើង​នៅក្នុង​ជួរ​យោធា​នោះឡើយ​”៕ ដោយ៖ កញ្ញាដាលីស

បាតុករ​ខឹងសម្បារ​ជាច្រើន​នាក់​បាន​ដើរ​តាម​ដងផ្លូវ​នៃ​ទីក្រុង​ញូវយ៉ក និង​វ៉ាស៊ីនតោន កាលពី​យប់​ថ្ងៃ​ពុធ ទី​២៧ កក្កដា បន្ទាប់ពី​ប្រធានាធិបតី ប្រកាស​បម្រាម​របស់គាត់​លើ​មនុស្ស​ភេទ​ទី​បី មិនឱ្យ​បម្រើការ​ក្នុង​កងកម្លាំងប្រដាប់អាវុធ

ទីតាំងផ្សាយពាណិជ្ជកម្ម