ផ្លែ និង​ស្លឹក​ក្រខុប ជា​ឱសថ​ធម្មជាតិ​ដ៏​កម្រ​មួយ​

2976
ចែករម្លែក
  • 5
    Shares

​ដើម​ក្រខុប​មាន​ប្រភព​ដើមពី ភាគខាងត្បូង​ម៉ិ​ក​ស៊ិ​ក និង​អាម៉េរិកកណ្តាល ហើយ​វា​ជា​រុក្ខជាតិងាយ​ដាំ​, ងាយ​ដុះ​ល្អ​លើ​គ្រប់​ប្រភេទ​ដី ។​
​ ​
​តាម​វេជ្ជសាស្ត្រ​បុរាណ​របស់ ក្រុម​ជនជាតិ​អាម៉េរិក​កណ្តាល​មួយចំនួន​, ផ្កា​ក្រខុប​ជា​ឱសថ​មានលទ្ធភាព សម្លាប់​មេរោគ និង​ព្យាបាល​រមួលក្រពើ យ៉ាង​មាន​ប្រសិទ្ធភាព ។​
​ ​
​ការស្រាវជ្រាវ​មួយចំនួន​នៅ បញ្ជាក់ថា ផ្លែ​ក្រខុប​មាន​ប្រសិទ្ធភាព​ប្រឆាំង​ជំងឺ​ជាច្រើន​រួមទាំងមហារីក ។

១- ទប់ស្កាត់​ជំងឺមហារីក​
​តាម​ការស្រាវជ្រាវ ផ្លែ​ក្រខុប​មាន ផ្ទុក​ដល់​ជាង ២៤ សារជាតិ​ចម្រុះ flavonoid និង phenoloc ត្រូវបាន​រក ឃើញ​ច្រើន​ក្នុង​តែ​បៃតង ។ សារជាតិ flavonoid ដើរតួនាទី​ដូច ជា​សារជាតិ ប្រឆាំង​អុកស៊ីតកម្ម​មួយ​, មាន​ប្រសិទ្ធភាព​រារាំង​ពពួក​អតិសុខុមប្រាណ​បង្ក ជា​ជំងឺ និង​ប្រឆាំង​ជំងឺមហារីក ។​
​ ​
​មិនតែប៉ុណ្ណោះ ស្លឹក​ក្រខុប នូវមាន​ប្រសិទ្ធភាព​ទប់ស្កាត់ និង​បន្ថយ ការរីកចម្រើន​របស់​កោសិកា និង​ដុំ​សាច់ មហារីក ។ ក្រៅពីនេះ ការប្រកាស​មួយ ចំនួន​នៅ​ទូន្មាន​គួរប្រើ​ប្រាស់​ស្លឹក​ក្រខុប ដូចជា​តែ ជួយ​ព្យាបាល​រលាក​, ហើម និង​បញ្ចុះ​កម្តៅ ។​
​ ​
២- បន្ថយ​អា​ការៈឈឺចាប់ របស់​ជំងឺ gout
​ពួក​អ្នកជំនាញការ​ជីវជាតិ ចាត់ទុកថា បរិភោគ​ផ្លែ​ក្រខុប ៩ ទៅ ១២ ផ្លែ​ម្តង​, ៣​ដង ក្នុង​១​ថ្ងៃ អាចជួយ បន្ថយ​ធូរស្រាល​អា​ការៈឈឺ​ដោយសារ ជំងឺ gout ។​
​ ​
៣- អាហារ​ជីវជាតិ​សម្រាប់ អ្នក ជំងឺ​ទឹកនោមផ្អែម​
​ផ្លែ​ក្រខុប​នៅមាន​លទ្ធភាព បន្ថយ​បរិមាណ​ស្ករ​ក្នុង​ឈាម​, អាស្រ័យ ហេតុនេះ វា​ក្លាយជា​អាហារ ដ៏​អស្ចារ្យ មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ។​
​ ​
៤- ការពារ​សរសៃឈាម បេះដូង​
​ផ្លែ​ក្រខុប ១០០ ក្រាម ប្រហាក់ប្រហែល​នឹង ១៥០ mg វីតាមីន C ហើយ​ដែល​វីតាមីន​នេះ​ត្រូវបាន ដឹង ថា​ជា​សមាសធាតុ​ប្រឆាំង​អុកស៊ីតកម្ម ខ្លាំង ហេតុនេះ​អាច​ទប់ស្កាត់​ជំងឺ​សរសៃ ឈាម​បេះដូង ក៏​ដូច​ជំនួយ​ដល់​ស្ត្រី​ក្នុង ការថែរក្សា​សម្ផស្ស ។​
​ ​
​ដូច្នេះ ចូរ​កុំ​គិតថា ដើម​ក្រខុប ជា​រុក្ខជាតិ​ងាយ​ដុះ​និង​គ្មាន​ប្រយោជន៍ ឱ្យសោះ​, ចូរ​បរិភោគ​តិច បំផុត ៣០ ផ្លែ ក្នុង​១​ថ្ងៃ ដើម្បី​ជួយ​សរីរាង្គ​ទប់ស្កាត់​ភាព ចាស់​, ការពារ​សរសៃឈាម​បេះដូង និង​ប្រព័ន្ធ​រំលាយ​អាហារ ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម