ដោយៈសុផល/ភ្នំពេញ៖ អ្នកជំនាញការទីភ្នាក់ងារJICAចំនួន ៣រូបមកពីប្រទេសជប៉ុន បានធ្វើបាឋកថាមួយស្តីពីការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នានាទៅដល់មន្រ្តីរាជការ និងនិស្សិតប្រមាណ២០០នាក់។

ការធ្វើបទបង្ហាញផ្តោតលើប្រធានបទចំនួន៣រួមមាន៖ ជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុននៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផែនៅប្រទេសជប៉ុន និងនៅកម្ពុជា និងការយល់ដឹងអំពីការបច្ចេកវិទ្យាក្នុងការរចនាប្លង់រចនាសម្ព័ន្ធផែ និងអាកាសយានដ្ឋាន។

បាឋកថាស្តីពីការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជានាថ្ងៃទី២០ខែកញ្ញានេះ សហការរៀបចំដោយវិទ្យាស្ថានតេជោ សែនសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

គួរបញ្ជាក់ផងដែរថា៖ ក្រៅពីការសិក្សានៅក្នុងថ្នាក់ ការពិសោធន៍នៅមន្ទីរពិសោធន៍ និងការអនុវត្ដទ្រឹស្ដីនៅកន្លែងការងារជាក់ស្ដែងវិទ្យាស្ថានក៏មានកម្មវិធី បាឋកថា ចែករំលែកបទពិសោធន៍ពីអ្នកជំនាញជាតិ និងអន្ដរជាតិ ដើម្បីផ្ដល់ចំណេះដឹងបន្ថែមដល់និស្សិតផងដែរ៕/PC