​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ខាងក្រោម​នេះ​ជា​ការប្រកួត ២ គូ​សម្រាំង​ក្នុង​ក្រប​ខណ្ឌ English Premier League ជុំ​ទី​៦ សម្រាប់​ថ្ងៃ​សៅរ៍​។

– Manchester City vs Nottingham Forest

* Man City បានឈ្នះ​ការប្រកួត Premier League ទាំង​៥ របស់​ពួកគេ​។​
* Man City របូត​គ្រាប់​បាល់​ក្នុង​រាល់​ការប្រកួត​៤​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* Forest មិនទាន់​ខកខាន​ស៊ុត​ចូល​ទី​នៅក្នុង​លី​ក​ទេ​។​

Manchester City បាន​ចាប់ផ្ដើម​យ៉ាង​រឹងមាំ​ក្នុង​ការការពារ​តំណែង​ជើងឯក Premier League របស់​ពួកគេ​ជាមួយ​នឹង​ជ័យជម្នះ​បើកឆាក​ទាំង ៥ លើក ខណៈ Nottingham Forest មាន ៧ ពិន្ទុ​ពី​ការប្រកួត​ចំនួន ៥ លើ​ក​របស់​ពួកគេ​។​

​លោក Pep Guardiola គ្រូបង្វឹក​របស់ City អាច​នឹង​ផ្លាស់ប្តូរ​កីឡាករ​មួយចំនួន​បន្ទាប់​ពី​ការ​ឈ្នះ​ក្នុង​កម្មវិធី​បាល់ទាត់​អឺរ៉ុប​កាលពី​ពាក់កណ្តាល​សប្តាហ៍​លើ​ក្រុម Red Star Belgrade ប៉ុន្តែ​សូម្បីតែ​ក្រុម​កីឡាករ​បម្រុង​របស់​ពួកគេ​ក៏​នៅតែ​ខ្លាំងពេក​សម្រាប់ Forest ដែរ​។​

City គឺជា​ក្រុម​ដែល​មាន​ហាងឆេង​ទាប​ក្នុង​ការ​ឈ្នះ​នៅ​ទីនេះ ដូច្នេះ​ជម្រើស​ល្អ​បំផុត​គឺ គាំទ្រ​ពួកគេ​ឈ្នះ​ហើយ​របូត​គ្រាប់​បាល់​។​

Forest ស្មើ Man City ១-១ នៅពេល​ដែល​ក្រុម​ទាំងនេះ​ជួបគ្នា​លើក​ចុង​ក្រោយ​ក្នុង​ខែ​កុម្ភៈ​នៅ​កីឡដ្ឋាន City Ground ហើយ​ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​ទាំង ៥ នៃ​ក្របខ័ណ្ឌ Premier League របស់​ពួកគេ​នៅ​រដូវ​កាល​នេះ រួម​ទាំង​ការ​ស៊ុត​ចូល​ពេល​ចាញ់​ក្រុម Arsenal និង Manchester United ។​

Clean sheets គឺជា​បញ្ហា​មួយ​សម្រាប់​ម្ចាស់​ជើងឯក ខណៈ​ដែល​ពួកគេ​បាន​របូត​គ្រាប់​បាល់​ក្នុង​រាល់​ការប្រកួត​ទាំង ៤ លើក​ចុងក្រោយ​របស់​ពួកគេ​នៅ​គ្រប់​ការប្រកួត​ទាំងអស់ និង​ក្នុង​ការប្រកួត​លី​ក​ចំនួន ៤ លើ​ក​របស់​ពួកគេ ដូច្នេះ Forest យ៉ាងហោច​ណាស់​អាច​ស៊ុត​ចូល​គ្រាប់​បង្គ្រប់កិច្ច​។​

Forest បាន​ចាញ់ ៦-០ នៅពេលដែល​ពួកគេ​ទៅលេង​នៅ​ផ្ទះ​របស់ Manchester City កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​លទ្ធផល​ដដែល​នេះ​មើលទៅ​មិន​ទំនង​កើតឡើង​ម្តងទៀត​ទេ​។ Man City នឹង​ចូលមក​ក្នុង​ការប្រកួត​នេះ​បន្ទាប់ពី​រាត្រី​នៅ​អឺរ៉ុប ហើយ​ជាមួយនឹង​បញ្ជី​របួស​ដ៏​វែង ដូច្នេះ​ការ​ឈ្នះ ៣-១ គឺជា​ការ​ទស្សនទាយ​ដ៏​សម​ហេតុផល​។​

– Burnley vs Manchester United

* ការប្រកួត​ចំនួន​៤​លើក​ចុងក្រោយ​របស់ Manchester United គឺ​របូត​គ្រាប់​បាល់​រហូត​។​
* ក្រុម​ទាំងនេះ​មាន Clean Sheet តែមួយ​គត់​ក្នុង​ការប្រកួត Premier League ១០​លើក​រួម​បញ្ចូល​គ្នា​។​
* Burnley របូត​គ្រាប់​បាល់​យ៉ាងហោចណាស់​៣​គ្រាប់​ក្នុង​ការប្រកួត​លី​ក​ក្នុងផ្ទះ​ទាំង​៣​លើក​ក្នុង​រដូវ​កាល​នេះ​។​

​ក្រុម Manchester United បាន​រង​បរាជ័យ​ជា​លើក​ទី​បី​ជាប់ៗ​គ្នា​ក្នុង​ទីក្រុង Munich កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​ពួកគេ​អាច​រកឃើញ​ជ័យជម្នះ​ឡើងវិញ​លើ​ក្រុម Burnley ដែល​មិន​ទាន់​អាច​ឈ្នះ​ការប្រកួត​លី​ក​ក្នុង​រដូវ​កាល​នេះ​ទេ បើទោះបីជា​ខ្សែការពារ​របស់​បិសាច​ក្រហម​នៅ​តែ​រង្គោះរង្គើ​ក៏ដោយ​។​

​ក្រុម​របស់ Erik ten Hag ឥឡូវ​នេះ​បាន​របូត​ដល់​ទៅ ១៤ គ្រាប់​នៅ​ក្នុង​ការប្រកួត​ទាំងអស់​នៅ​រដូវ​កាល​នេះ ដោយ​រក្សា Clean Sheet បាន​តែ​ម្តង​ប៉ុណ្ណោះ និង​ពឹងផ្អែក​ភាគ​ច្រើន​លើ​ការ​ស៊ុត​ខ្ជះខ្ជាយ​របស់ Wolves ក្នុង​សប្តាហ៍​ទី ១ ដើម្បី​ធានា​បាន​លទ្ធផល​ឈ្នះ​ទល់​សូន្យ​។​

​ពិតណាស់ បិសាច​ក្រហម​ដែល​មាន​បញ្ជី​របួស​ដ៏​វែង ជួប​កាលវិភាគ​ប្រកួត​លំបាកៗ ហើយ​គួរតែ​ទទួលបាន​ជោគជ័យ​នៅ​ថ្ងៃ​សៅរ៍​នេះ ប៉ុន្តែ​ក្រុម Burnley បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​លី​ក​ចំនួន ៣ ក្នុងចំណោម​ការប្រកួត​ចំនួន ៤ របស់​ពួកគេ ហើយ​ច្បាស់​ណាស់​នឹង​គំរាមកំហែង​សំណាញ់​ទី​របស់ Andre Onana ។​

​ដូច​គូ​ប្រជែង​របស់​ពួកគេ​ដែរ បញ្ហា​ចម្បង​របស់ Burnley គឺ​ខ្សោយ​ខ្សែការពារ​។ ពួកគេ​បាន​របូត​គ្រាប់​បាល់​ចំនួន ១២ គ្រាប់​ក្នុង​ការប្រកួត​លី​ក​ចំនួន ៤ លើក​រួម​ទាំង​ការ​របូត ១១ គ្រាប់​ក្នុង​ការប្រកួត​ក្នុងផ្ទះ​ចំនួន ៣ លើក​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ដ៏​ស្មោះត្រង់​របស់​ពួកគេ​។​

​ដោយសារ​ក្រុម​ទាំង​ពីរ​អន់​ការពារ​ដូចគ្នា លទ្ធផល​ដែល Man U ឈ្នះ ៣-១ គឺ​ទំនង​បំផុត​៕

Man City រំពឹង​ឈ្នះ​ជា​លើក​ទី​៦​ក្នុង EPL ថ្ងៃ​សៅរ៍​នេះ