ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានមួយ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការហាមឃាត់ការចកចាយ ឬលក់ឱសថឈោ្មះ ALPHACIN-Chooy គ្មានលេខបញ្ជីកា ពីក្រសួងសុខាភិបាល។
យោងតាមសេចក្តីជូនព័ត៌មាននោះ ក្រសួងសុខាភិបាល ពិនិត្យឃើញថា មានឱសថ ឈ្មោះ ALPHACIN-Chooy គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល ដែលបាន និងកំពុងចរាចរ លើទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជា។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាល ក្រើនរំលឹកសូមប្រជាពលរដ្ឋ មុននឹងទិញ ឱសថគ្រប់ប្រភេទ សូមពិនិត្យមើល លតាបត្របញ្ជិកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ២-ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំភ្ជាប់មក ជាមួយ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវទិញ និងប្រើប្រាស់ឱសថ ដែលគ្មានលេខបញ្ជិកា ខាងលើ ជាបន្តទៀត ព្រោះឱសថនេះ មិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ ដល់អាយុជីវិត របស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកា ខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថ ខាងលើនេះ ជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះជនណា ចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកា ខាងលើ និងជនពាក់ព័ន្ធដទៃទៀត ទៅតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ ជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានជួបប្រទះឃើញជនណា កំពុងចែកចាយ ឬលក់ឱសថ ដែលគ្មានលេខបញ្ជិកា សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មាន បន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១ ០១២ ៩០៤ ៣៨៥ ០១២ ៩៨៣ ៣៣៤ ០១៧ ៦០៦ ៦៧០ ០១២ ៥៦២ ៤៤៦ ០១៧ ៨៦៦ ៧៦០ ៕ V / N