​កសិករ​សុំ​អន្តរាគមន៍​ករណី​ជំនន់​ទឹកភ្លៀង​

1336
ចែករម្លែក

​ដោយ :​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​បងប្អូន​កសិករ​នៅ​ឃុំ​ឬ​ស្សី​ក្រោក ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី​និង​នៅ​សង្កាត់​អូរ​អំបិល សង្កាត់​ព្រះ​ពន្លា សង្កាត់​កោះ​ពង​សត្វ តាំងពី​ល្ងាច​ថ្ងៃទី​៣​ខែសីហា​មក បាន​នឹង​កំពុង​សម្រុក​ប្រើ​កម្លាំង​មនុស្ស​និង​គ្រឿងចក្រ​ទប់​ទំនប់​លើ​ខ្នង​ប្រព័ន្ធ​ប្រឡាយ​ក្តាន់​ដើម្បីឱ្យ​ទឹក​ហូរ​ពេញប្រៀប​តែ​ក្នុង​ប្រព័ន្ធ​ប្រឡាយ ។

កសិករ​ទាំងនោះ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​:ពួកគាត់​ខិតខំ​បន្ទាប់​ទប់​ទំនប់​នេះ ដើម្បី​កុំឱ្យ​ហៀរ​ចេញ ធ្លាក់​ទៅ​លិចលង់​ស្រូវស្រាល​តាម​វ​វាលស្រែ​រាប់រយ​ពាន់​ហិច​តា​នៃ​ឃុំ សង្កាត់​ខាងលើ ។​

ពួកកសិករ មកទល់ពេលនេះ​បាន​ទទូច​សុំ​អន្តរា​គម​ន័​និង​ផ្តល់​ភាពកក់ក្តៅ​លើ​ដំណោះស្រាយ​ជំនន់​ទឹកភ្លៀង​និង​ជំនន់​ទឹក​តាម​ប្រឡាយ​នេះ​ពី​មន្ត្រី​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ​គ្រប់លំដាប់​ថ្នាក់ រួមទាំង​អ្នកតំណាងរាស្ត្រ​ទើប​ជាប់ឆ្នោត​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​អាណត្តិ​ទី​៦ កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ ថ្មីៗ​នេះ​ផង ។​គឺ​ជួយ​អន្តរាគមន៍​ដោះស្រាយ ដើម្បី​ទប់ស្កាត់ បញ្ជៀ​ស​ទឹក​កុំឱ្យ​បង្ក​ផលប៉ះពាល់​ដំណាំ​ស្រូវ​របស់​ពួកគេ​។​

​លោក​ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​ម​ន្ទិ​រ​កសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៤​ខែសីហា​តាម​ទូរស័ព្ទ​ថា​: ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​ប្រែប្រួល​ពី​១​ថ្ងៃទី​១​ថ្ងៃ​ដោយសារ​កត្តា​ភ្លៀង​ក្នុងភូមិ​សាស្ត្រ​និង​កត្តា​ប្រភព​នៃ​ក្បាល​ស្ទឹង​មង្គល​បូរី​នៅ​ខេត្តបាត់ដំបង ប៉ៃលិន​និង​នៅ​ប្រទេស​ថៃ ។​
ដូច​នៅ​ថ្ងៃទី​៤​សិ​ហា នេះ ទឹក​នៅ​វាលស្រែ​និង​ប្រឡាយ​ក្នុងភូមិ​សាស្ត្រ​ឃុំ​សឿ ឃុំ​ចំណោម ឃុំ​រហាត់ទឹក ឃុំ​បត់​ត្រង់​បាន​ស្រក​ចុះ​ខ្លះ​។ តែ​វា​បាន​ស្រុង​ចុះ​នៅ​វាលស្រែ​ក្នុង​ឃុំ​ឬ​ស្សី​ក្រោក ឃុំ​បន្ទាយ​នាង​និង​បណ្តា​ឃុំ​នៅ​តំបន់​កណ្តាល​និង​ប៉ែក​ខាងក្រោម​នៃ​ដងស្ទឹង​មង្គល​បូរី និង​នៅ​សង្កាត់​ចំនួន​៤ (​ទឹកថ្លា អូរ​អំបិល ព្រះ​ពន្លា កោះ​ពង​សត្វ​និង​សង្កាត់​ភ្នៀ​ត )​ដែល​ស្ថិត​ប៉ែក​ខាងត្បូង​ក្រុង​។​

លោក និយាយ​បន្តថា​:​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ប៉ះពាល់​លើ​ដំណាំ​ស្រូវ ហើយ​សង្កេតឃើញថា មកទល់​ថ្ងៃនេះ​ជំនន់​បាន​បង្ក​ប៉ះពាល់​ស្រូវ​ជិត​ទុំ​និង​ស្រូវ​ទុំ​របស់​កសិករ​នៅ​ស្រុក​មង្គល​បូរី​ទំហំ​ជាង​២.០០០​ហិច​តា​ហើយ ។​

ប៉ុន្តែ​សហគមន៍​កសិករ​និង​ម​ន្ត្រូ​ី​ភូមិ​ឃុំ​បាន​និយាយថា​: ជំនន់​ទឹកភ្លៀង​នោះ​បង្ក​ប៉ះពាល់​ដំណាំ​ស្រូវ​ទុំ​របស់​កសិករ​នៅ​ស្រុក​មង្គល​បូរី ទំហំ​ប្រមាណ​ជាង​៣.០០០​ហិច​តា​។​ក្នុងនោះ​មួយចំនួន​បាន​ខូចខាត​ហើយ​។​

ចំពោះ​មន្ត្រី​អាជ្ញាធរ​ដែនដី​និង​ម​ន្ទិ​រ​ធនធានទឹក​ខេត្ត​ឱ្យដឹងថា : មុខទឹក​ជាច្រើន​កន្លែង រាប់ទាំង​កន្លែង​ដែល​កសិករ​បាន​សំណូមពរ​ត្រូ​ង​បាន​បើក​បន្ធូរ រំដោះ​ទឹក​អោយ​ហូរ​ចុះទៅ​ស្ទឹង​មង្គល​បូរី ស្ទឹង​សិរីសោភ័ណ​និង​តាម​ប្រព័ន្ធធារាសាស្ត្រ​បាន​លឿន​។

ក្នុងនោះ​មុខទឹក​នៅ​ទ្វារ​ទឹក​គាប​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​និង​មុខទឹក​៤-៥​កន្លែង​កាត់​ការដ្ឋាន​ផ្លូ​ប​ជាតិ​លេខ​៥ វាង​ក្រុង​សិរីសោភ័ណ​ប៉ែក​ខាងត្បូង​ស្ថិតនៅ​ភូមិសាស្ត្រ​ស្រុក​មង្គល​បូរី​និង​ក្រុង​សិរី​សៅ​ភ័ណ ក៏បាន​សម្រួល បើក​បន្ធូរ​ទឹក​ដែរ​៕S/

​កសិករ​សុំ​អន្តរាគមន៍​ករណី​ជំនន់​ទឹកភ្លៀង​

ទីតាំងផ្សាយពាណិជ្ជកម្ម