ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ សហរដ្ឋអាមេរិកនឹងបន្តជា ទីផ្សារនាំចេញធំបំផុត សម្រាប់កម្ពុជា ជាពិសេសសម្រាប់ទីផ្សារសំលៀកបំពាក់ វាយនភណ្ឌ ស្បែកជើងហ្នឹងផលិតផលធ្វើដំណើរ ។ តែការវិនិយោគដោយផ្ទាល់ ពីសហរដ្ឋអាមេរិកនៅកម្ពុជាមានកំរិតទាបនៅ ឡើយ ទោះបីជាសហរដ្ឋអាមេរិកគឺជាប្រភពវិនិយោគដ៏ធំមួយនៅក្នុងសាកលលោកក៏ដោយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជានាព្រឹកថ្ងៃទី ២២ ខែ កញ្ញា ២០២៣ នៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ។

សម្តេចធិបតីបានមានប្រសាសន៍ថា៖ជាការពិតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺពិតបានផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកនិងទទួលបានអត្ថប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រនិងកម្លាំងពលកម្មវ័យក្មេងដែលមានថ្លៃឈ្នួលទាប ព្រមទាំងមានជំនាញសម្រាប់វិស័យកម្មន្តសាល ។ ការណ៍នេះបានធ្វើឲ្យថ្លៃទំនិញផលិតកម្ពុជាមានតម្លៃទាបសម្រាប់អ្នក ប្រើប្រាស់ ខណៈកម្ពុជាទទួលបានអត្ថប្រយោជន៍ពីការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ។

សម្តេចធិបតីបន្តថាសហរដ្ឋអាមេរិកនិងកម្ពុជាមានទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការចាប់តាំងពីយូណាស់មកហើយពោលគឺចាប់តាំងពីឆ្នាំ ១៩៥០ ដែលទំនាក់ទំនងការ ទូតរវាងប្រទេសទាំងពីរបានបង្កើតឡើងជាលើកដំបូង ។ ដោយមានការធ្វើឲ្យប្រសើរឡើងជាលំដាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរទំនាក់ទំនងសេដ្ឋកិច្ចក៏បានរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សលំហូរពាណិជ្ជកម្មទ្វេភាគីបានឈានដល់ទំហំ ១៣.៥ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២២ ហើយសហរដ្ឋអាមេរិកនិងបន្តជាទីផ្សារនាំចេញធំបំផុតសម្រាប់កម្ពុជា ។ ជាពិសេសសម្រាប់ទីផ្សារសំលៀកបំពាក់ វាយនភណ្ឌ ស្បែកជើងហ្នឹងផលិត ផលធ្វើដំណើរ ។ តែការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាមេរិកនៅកម្ពុជាមានកំរិតទាបនៅឡើយទោះបី ជាសហរដ្ឋអាមេរិកគឺជាប្រភពវិនិយោគដ៏ធំមួយនៅក្នុងសាកលលោក ។

សម្តេចធិបតីបន្តថានៅកម្ពុជាទំហំវិនិយោគផ្ទាល់ពីសហរដ្ឋអាមេរិកបានបន្តកើនឡើងពី ២២៥ លានដុល្លារនៅក្នុងឆ្នាំ ២០១០ បានកើនដល់ ៨៩៣ លានដុល្លារនៅក្នុងឆ្នាំ ២០២២ ។ នាពេលថ្មីៗនេះសាជីវកម្មជាតិអាមេរិកដែលវិនិយោគនៅកម្ពុជារួមមាន៖ក្រុមហ៊ុន Ford,កកា-កូឡា ,Tiffanyនិងក្រុមហ៊ុន General Electricដែលបានឆ្លុះបញ្ចាំង នៃកំណើននៃទំហំទីផ្សារកម្ពុជានិងប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា ។

ឱកាសនោះសម្តេចធិបតីបានអញ្ជើញវិនិយោគិននិងធុរជនសហរដ្ឋអាមេរិកមកសិក្សាស្វែងយល់ពីសក្ដានុពលរបស់កម្ពុជា។ហើយនៅដើមឆ្នាំនេះសម្តេចមានឱកាសបានជួបប្រតិភូសហរដ្ឋអាមេរិកដែលរៀបចំដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនិងសភាពាណិជ្ជកម្មអាស៊ាន ,ហើយសម្តេចសង្ឃឹមថានឹងមានការកើនឡើងជាប្រចាំ ហើយកម្ពុជារីករាយក្នុង ការស្វាគមន៍និងជួបពិភាក្សាការងារជាមួយនឹងសមាជិករដ្ឋាភិបាកថ្មីរបស់សម្តេច,ហើយសម្តេចសង្ឃឹ មថាវិនិយោគនឹងឃើញពីសក្ដានុពលភាពនិងឃើញពីកាលានុវត្តភាពក្នុងការវិនិយោគនិងសិក្សាបន្ថែមអំពីសក្ដានុពលសេដ្ឋកិច្ចនិងឱកាសវិនិយោគនៅកម្ពុជា ។

សម្តេចធិបតីបន្តថា មានពាក្យស្លោកមួយថា «បានឃើញម្ដង ប្រសើរជាងបានឮមួយពាន់ដង»ដូច្នេះសូមវិនិយោគិនមកស្វែងយល់អំពីកម្ពុជារាជរដ្ឋាភិ បាលនិងបន្តការគាំទ្រយ៉ា ងមុតមាំដល់កាលានុវត្តភាពសម្រាប់បង្កើតសហប្រតិបត្តិការនិងការពង្រីកធុរកិច្ចព្រមទាំងដោះស្រាយរាល់បញ្ញាប្រឈមទាំងបញ្ហាចាស់និងថ្មីដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍវិស័យឯកជនឲ្យបានពេញលេញនិងក្លាយជាដៃគូកន្លឹះរបស់រាជរដ្ឋាភិបាល ៕