ដោយៈ​សុផល​/​ភ្នំពេញ​៖លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អមដំណើរ​ដោយ​អនុប្រធាន និង​សមាជិក សមាជិកា​គណៈ អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា នា​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជួបជុំ​សមាជិក សមាជិកា​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​តាម​បណ្ដារ​វិស័យ និង​រចនាសម្ព័ន្ធ​ចំណុះ ស​.​ស​.​យ​.​ក​.​រាជធានី​ភ្នំពេញ នៅ​សាល​ពហុ​បំណង អាគារ​ខេមរា​នី ទីស្នាក់ការ ស​.​ស​.​យ​.​ក​. រាជធានី​ភ្នំពេញ​។ ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សមាជិក សមាជិកា តាម​បណ្ដា​វិស័យ​ទាំង ៣៣ និង​សមាជិក​ចំណុះ​ក្រោម ស​.​ស​.​យ​.​ក​. រាជធានី​ភ្នំពេញ​សរុប​ប្រមាណ​៤០០ នាក់​។

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​នេះ លោក ហ៊ុន ម៉ា​នី បាន​លើកឡើងថា​៖ កន្លងមក​សមាជិកសមាជិកាស​.​ស​.​យ​.​ក​.ទូទាំងប្រទេស​បាន​លះបង់​កម្លាំង​កាយ​ចិត្ត បំពេញ​តួនាទី ភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវនិង​ចូលរួមចំណែក​យ៉ាងសំខាន់លើ​កិច្ចការ​សង្គម ការអប់រំ វប្បធម៌ ប្រវត្តិ សា ស្ត្រ ប្រពៃណី​ក៏ដូចជា​ការចូលរួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិ​ថ្មី​។

​លោក​បាន​ថ្លែង​បញ្ជាក់ថា​៖« ក្នុងនាម​ជា​យុវជន​ជំនាន់​ក្រោយ​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន ហើយ​ក្ដាប់​ឱ្យបាន​នូវ​ស្ថានភាព​ប្រវត្តិសាស្ត្រ​រៀនសូត្រ​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ហ្វឹកហាត់​សមត្ថភាព​ខ្លួន​ជាប្រចាំ ដើម្បី​គាំទ្រ​ដល់​ចក្ខុវិស័យ និង​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​នាពេល​អនាគត​»​។

​នាឱកាស​នោះ លោក ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍​ផ្ដាំ​ផ្ញើឱ្យ​រចនាសម្ព័ន្ធ​អង្គ​ការចាត់​តាំងរបស់ ស​.​ស​.​យ​.​ក​. រួមទាំង​សមាជិក សមាជិកា​ទាំងអស់ បន្ត​យកចិត្តទុកដាក់ និង​សិក្សា​ពី​វិធីសាស្ត្រ ក៏ដូចជា​គំរូ​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​របស់ ស​.​ស​.​យ​.​ក​. ជំនាន់​មុន ដើម្បី​អាច​ក្ដាប់បាន​ស្ថានការណ៍​ដឹកនាំ ហ្វឹកហាត់​សមត្ថភាព និង​ចូលរួមចំណែក​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ គាំទ្រ​ទាំង​ផ្នែក​ស្មារតី និង​សកម្មភាព ក្នុងការ​អនុវត្ត ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​បំពេញបេសកកម្ម​បម្រើ​ជាតិ និង​ប្រជាជន​។

​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏បាន​មានប្រសាសន៍​រំលេច​អំពី​ការ​ប្រារព្ធ​ខួប​៤៥ ឆ្នាំ​នៃ​កំណើត ស​.​ស​.​យ​.​ក​. ដែល​នឹង​ឈាន​មកដល់​នាពេលខាងមុខ ព្រមទាំង​អំពាវនាវ​ដល់​សមាជិក សមាជិកា ទាំងអស់​ឱ្យចូល​រួម​ផ្សព្វផ្សាយ និង​ចែករំលែក​ឱ្យបាន​ទូលំទូលាយ ដើម្បី​បង្ហាញថា ស​.​ស​.​យ​.​ក​.​មិន​ត្រឹមតែ​ជា​អង្គការ​ចាត់តាំងនិង​បម្រើ​ផលប្រយោជន៍​ជូន​សង្គមជាតិ​នោះទេប៉ុន្តែ​ស​.​ស​.​យ​.​ក​.នៅ​គ្រប់​កាលៈទេសៈ និង​គ្រប់​បរិបទ​ក្រោយ​ការរំដោះ​កម្ពុជា ហើយ​គឺជា​សាក្សី​រស់​នៃ​ការវិវត្ត​សង្គមជាតិ​ពីមួយ​ដំណាក់កាល ទៅមួយ​ដំណាក់កាល របស់​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២៕​Ph