វាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​វិហារ​អ៊ីស្លាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​មនុស្ស​៣៩​នាក់​

3182
ចែករម្លែក

ប៉ូលិសបាននិយាយកាលពីថ្ងៃសុក្រថាមនុស្ស៣៩នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅវិហារអ៊ីស្លាមនិកាយស៊ីអ៊ីតនៅប្រទេសអាហ្វហ្គានីស្ថាន ហើយថាចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត។

ជនសកម្មប្រយុទ្ធនៅក្នុងសម្លៀកបំពាក់គ្របជិតខ្លួនចំនួន២នាក់ បានវាយប្រហារនៅវិហារនេះ នៅទីក្រុងGardez នៅខេត្តPaktia ជាទីដែលមនុស្សជាង១០០នាក់បានកំពុងជួបជុំធ្វើការសូត្រធម៌បួងសួង ។នេះបើយោងតាម លោក Raz Mohammad Mandozai ប្រធានប៉ូលិសនៅខេត្តនេះ។

មនុស្សយ៉ាងតិចណាស់ចំនួន៨០នាក់បានរងរបួស នៅពេលដែលបុរស២នាក់នេះ បានធ្វើការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនិងបាញ់ប្រហារនៅវិហារKhawaja Hassan នេះ។ ក្រុមកងសន្តិសុខនៅវិហារនោះ បានបាញ់សម្លាប់ម្នាក់ក្នុងចំណោមអ្នកវាយប្រហារទាំងនេះ។

មិនមានក្រុមណាមួយប្រកាសទទួលខុសត្រូវ ភ្លាមៗ ចំពោះការវាយប្រហារនេះ ទេ​ ប៉ុន្តែ ក្រុមជនសកម្មប្រយុទ្ធនៃក្រុមរដ្ឋអ៊ីស្លាម (ក្រុមISIS) កាលពីពេលមុនៗ តែងបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនៅតាមវិហារអ៊ីស្លាមនិកាយស៊ីអ៊ីត នៅប្រទេសអាហ្វហ្គានីស្ថាន៕ដោយ៖សុខា/sn

ទាហានការពារសន្តិសុខនៅលើផ្លូវទៅកាន់វិហារនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម