ប្រែសម្រួលៈបំណង(ដឹណេសិន)៖ ការធ្លាក់ភ្លៀងឥតឈប់កាលពីយប់ថ្ងៃសុក្រនាំអោយផ្នែកជាច្រើននៅខេត្តភូកេត( Phuket)លិចទឹកដល់ទៅជំរៅមួយម៉ែត្រ រួមទាំងទីតាំងទេសចរប៉ាតុង(Patong)ដ៏ពេញនិយមរបស់កោះនេះផង។
ផ្លូវថ្នល់មួយចំនួនត្រូវបានជន់លិចជាមួយនឹងរថយន្តនៅតាមដងផ្លូវ នៅពេលជំនន់ទឹកភ្លៀងក៏បានបំផ្លាញផ្ទះនិងអាគារមួយចំនួន។ទោះជាយ៉ាងណាមកដល់ពេលនេះទឹកបានស្រកនៅតំបន់ជាច្រើននិងការរស់នៅរបស់អ្នកស្រុកបានវិលមកភាពធម្មតាវិញបណ្តើរៗ។
នៅក្នុងខេត្តស៊ូផាន ប៊ូរី(Suphan Buri) ការធ្លាក់ភ្លៀងខ្លាំងកាលពីថ្ងៃសុក្រនាំអោយមានការជន់លិចនិងរួចក្រពើប្រមាណ៣០ក្បាលពីកន្លែងចិញ្ចឹមមួយ ទោះជាយ៉ាងណារហូតមកទល់ថ្ងៃសៅរ៍ម្សិលមិញ ក្រពើរួចទាំងអស់លើលែងតែបួនប្រាំក្បាល ត្រូវបានចាប់បានមកវិញ ហើយមន្ត្រីនិងអ្នកជំនាញនៅបន្តល្បាតឃ្លាំមើលតាមថ្លុកត្រពាំងនិងបឹងបួរដើម្បីតាមចាប់ក្រពើដែលនៅរួច៕
ក្រពើបានរួចប្រមាណ៣០ក្បាលកាលពីថ្ងៃសុក្រនៅស៊ូផាន ប៊ូរី តែត្រូវចាប់បានមកវិញ២៦ក្បាល នៅសល់ប្រមាណបួនប្រាំក្បាលប៉ុណ្ណោះ