ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ ប្រភពក្រសួងព័ត៌មានបានឱ្យដឹងថា គណៈ ប្រតិភូ ក្រសួងព័ត៌មានដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មានបានអញ្ជើញបំពេញទស្សនកិច្ច និងជួបពិភាក្សាការងារ ជាមួយ មន្រ្តីជាន់ខ្ពស់ វិទ្យុសំឡេងវៀតណាមនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោយពីគណៈប្រតិភូបានបញ្ចប់ការចូលរួមកិច្ច ប្រជុំរដ្ឋមន្ត្រី ទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងដាណាង ប្រទេសវៀតណាម។

ដំណើរទស្សនកិច្ចដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិការនាពេលកន្លងមកដែលក្រសួងព័ត៌មានកម្ពុជានិងវិទ្យុសំឡេងវៀតណាមបានធ្វើនាពេលកន្លងមក និងដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិថ្មីៗ បន្ថែមទៀត លើ វិស័យព័ត៌មាននៃប្រទេសទាំងពីរ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិ បត្តិការរវាងភាគីទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងក្រសួង ព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាមនាពេលកន្លងមក និងបច្ចុប្បន្នទទួលបានលទ្ធផលផ្លែផ្កាល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តោតលើការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងអភិវឌ្ឍធនធានមនុស្សផ្នែកសារព័ត៌មាន និងការផ្លាស់ប្តូរបទ ពិសោធការងារលើផ្នែកបច្ចេកទេស។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានថ្លែងអំណរគុណដល់ភាគីវៀត ណាម ដែលបានជួយដល់កម្ពុជានូវឧបករណ៍បច្ចេកទេសវិទ្យុ និង ទូរទស្សន៍ រួមមាន រថយន្តចល័តទូរទស្សន៍មួយគ្រឿង និងរថយន្ត ចល័តវិទ្យុមួយគ្រឿង។

លោក ដូ ធៀនស៊ី (Do Tien Sy) អគ្គនាយកនៃវិទ្យុសំឡេងវៀតណាម បានមានប្រសាសន៍ថា វិទ្យុសំឡេងវៀតណាមបានសហការជាមួយទី ភ្នាក់ ងារប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅគ្រប់ទ្វីប និងស្ថានីយផ្សាយ សំឡេង ជាតិ ផ្សេងៗគ្នាជាច្រើន។ ក្នុងនោះកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងព័ត៌មានកម្ពុជាគឺជាទំនាក់ទំនងជិតស្និទ្ធ និងមានប្រសិទ្ធភាពបំផុត។
លោកអគ្គនាយកវិទ្យុសំឡេងវៀតណាម បានសង្កត់ធ្ងន់ថា៖ «នាពេល ខាងមុខ ភាគីយើងទាំងពីរនឹងបន្តផ្លាស់ប្តូរព័ត៌មាន អំពីនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌…ឱ្យកាន់តែល្អប្រសើរថែម ទៀត។ យើងខ្ញុំ ត្រៀមខ្លួន ជាស្រេចក្នុងការផ្លាស់ប្តូរ អ្នកជំនាញបច្ចេកទេសជាមួយ កម្ពុជា។ យើងជឿជាក់ថា ទំនាក់ទំនងរវាងយើងនឹងបន្តអភិវឌ្ឍន៍ និងបន្តរួមចំណែកក្នុងការអះអាងពីទំនាក់ទំនងជិតស្និទ្ធ ដ៏ល្អប្រសើររ វាងវៀតណាម និងកម្ពុជា»។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើ កំណត់ ហេតុនៃកិច្ចពិភាក្សារវាងក្រសួងព័ត៌មាននិងវិទ្យុសំឡេងវៀតណាមលើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាននិងផ្សព្វផ្សាយ៕សរន / N