​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ស្នងការ​នគរបាល​ខេត្ត​ពីបទ​លួច

871
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​នៅ​ពី​រសៀល​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០១៨​នេះ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ក​ម្រឹត​ស្រាល​ខេត្ត​ពីបទ​លួច​ក្រោយពេល​កម្លាំង​នគរបាល​ក្រុង​ចាប់ខ្លួនបាន​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០១៨​នៅ​ចំណុច​ក្រុមទី​02​ភូមិ​ស្លា​កែ​ត​សង្កាត់​ស្លា​កែ​ត ក្រុង​/​ខេត្តបាត់ដំបង​។​

​លោក​ប៉ាង ហៀ​ង​អធិការនគរបាល​ក្រុង​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ជុំ​-​ជីវ​ន្ត័​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​នៅ​ភូមិ​កន្ទួត សង្កាត់​ក្តុល​ដូនទាវ ក្រុង​/​ខេត្ត បាត់ដំបង ។
​ចោទ​ពីបទ​ប៉ុនប៉ង​លួច ប្រព្រឹត្ត​ត្រង់ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ​ឈ្មោះ ឆែម​-​សុគន្ធ​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​នៅ​កន្លែងកើតហេតុ​ខាងលើ ។​​សម្ភារ​បាត់បង់​គ្មាន​។​​ករណី​ខាងលើនេះ​កម្លាំង​ជំនាញ​នែ​អធិការដ្ឋាន កំពុង​កសាង សំណុំ​ឯកសារ​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/

​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ស្នងការ​នគរបាល​ខេត្ត​ពីបទ​លួច​

ទីតាំងផ្សាយពាណិជ្ជកម្ម