​រត់គេចខ្លួន​ជិត​១០​ឆ្នាំ​ទើប​ចាប់ខ្លួនបាន​ពីបទ​បង្ក​របួសស្នាម​ដោយ​ចេតនា​

954
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ជនសង្ស័យ​ម្នាក់​ក្រោយ​បង្ក​របួសស្នាម​ដោយ​ចេតនា​តាំងពី​ខែតុលា​ឆ្នាំ​២០០៩​នៅ​ភូមិ​ចម្ការ​សំរោង​១​សង្កាត់​ចម្ការ​សំរោង​ក្រុង​បាត់ដំបង​។​ជននេះ​រត់គេចខ្លួន​ជិត​១០​ឆ្នាំ​ត្រូវ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋ​បាលច​ម្ការ​សំរោង​បាន​ចុះ​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​០៤​ខែសីហា​ឆ្នាំ​២០១៨​នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង​ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ឯក​ប៉ាង​ហៀ​ង​អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ​លឹម សុ​ប៉ូច​ហៅ​សាក់​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​កើត​នៅ​ជំរុំ​ខាវ​អ៊ី​ដាង​ជាប់​ព្រំដែន​ថៃ​។​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ សង្កាត់​ខាងលើ​។​ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​គឺ​អនុវត្តតាម​ដីកា​លេខ​៦៥១​ដ ច ខ​របស់លោក​អ៊ុ​ចាន់ថុល​ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្ត​ចុះ​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១០​ប្រព្រឹត្ត​នៅ​ភូមិ​ចម្ការ​សំរោង​១​សង្កាត់​ចម្ការ​សំរោង​ក្រុង​បាត់ដំបង​កាលពី​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០០៩​ពីបទ​បង្ក​របួសស្នាម​ដោយ​ចេតនា​។​

លោក​អធិការ​ក្រុង​បាន​បញ្ជាក់ថា​ក្រោយ​ជនសង្ស័យ​សារភាព​រួចមក​លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​តាម​មាត្រា​៤១​នៃ​ច្បាប់ព្រហ្មទណ្ឌ​អន្តរកាល​៕S/

​រូប​ថ​តៈ​ជនសង្ស័យ​ឈ្មោះ​លឹម សុ​ប៉ូច​ហៅ​សាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម