ខេត្តព្រៃវែង​: ស្រូវ​ប្រមាណ​២​ពាន់​ហិកតា នៅ​ឃុំ​ចុង​អំពិល កំពុង​ខ្វះខាត​ទឹក​

1621
ចែករម្លែក
  • 27
    Shares

ដោយ​: ឆាយា​នាថ / ព្រៃវែង​: ដំណាំ​ស្រូវវស្សា​ប្រមាណ​២​ពាន់​ហិកតា របស់​កសិករ​ក្នុងភូមិ​ចំនួន​៥ នៃ​ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ជៀ​ច ខេត្តព្រៃវែង បាននិងកំពុង​ជួបប្រទះ​នូវ​ការខ្វះខាត​ទឹក​។

​មន្ត្រី​បញ្ជាក់ថា ឆ្លើយតប​ភ្លាមៗ​ទៅនឹង​បញ្ហា​នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​បញ្ជា​ឱ្យ​ក្រុមការងារ កាត់ផ្តាច់​ភ្លឺ​ប្រឡាយ​មេ​វ៉ៃ​កូ ត្រង់ចំណុច​ប្រសព្វ​ជាមួយ​ប្រឡាយ​រង​ភូមិ​មានជ័យ (​ប្រឡាយ​រង​ថ្មី​ទើប​ស្តារ​រួច​) ដើម្បី​ទម្លាក់​ទឹក​តាម​ប្រឡាយ​រង​នេះ ទៅកាន់​ផ្ទៃដី​ដែល​កំពុង​ត្រូវការ​ទឹក​ខាងលើ ។

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឱ្យ​ក្រុមការងារ រៀបចំ​ធ្វើការ​សាងសង់​សំណង់​ទ្វារ​ទឹក​នៅ​ចំណុច​ដែល​បាន​កាត់ផ្តាច់​នេះ នា​រដូវប្រាំង​ខាងមុខ​ផងដែរ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ