ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សមាគមខ្មែរមហានគរនៃបណ្តុំអង្គការសង្គមស៊ីវិល ព្រមទាំងទាំងបណ្តាយុវជនសង្គមស៊ីវិលនានា បានធ្វើដំណើរទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទកោះកេរ ស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ ព្រមទាំងសហការីបានសម្តែងភាពសប្បាយរីករាយ និងមានមោទកភាពយ៉ាងខ្លាំង ដែលបានទៅដល់ទីរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទកោះកេរនេះ ដោយធ្វើការផ្សព្វផ្សាយ លើកបដា ក៏ដូចជាថតខ្សែវិឌីអូនានា។ ពិសេស សូមអំពាវនាវ ដល់ពុកម៉ែបងប្អូន ជនរួមជាតិអញ្ចើញទៅទស្សនារមណីដ្ឋានប្រវត្តសាស្រ្តកោះកេរ ជាអតីតដែនដី អច្ឆិយរៈរបស់ខ្មែរកាលពីអតីកាល។ ស្របពេលព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តខ្លួន ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានបានបង្ហាញសេចក្តី រីករាយសាទរ ជាទីមោទកភាពបំផុត និងអបអរសាទរចំពោះ រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នេះគឺ ជាព្រឹត្តការណ៍ថ្មីមួយទៀត សម្រាប់ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល។ គួរបញ្ចាក់ផងដែរថា មហាសមិទ្ធិផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើង និងក្នុងឆាកអន្តរជាតិទាំងមូល ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង ឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាពគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសដ៏ឆ្នើម ក្នុងការលះបង់ ខិតខំស្វះស្វែង បង្រួបបង្រួមជាតិ កសាងសុខដុមរមនា ដើម្បីអភិវឌ្ឃប្រទេសជាតិគ្រប់វិស័យ រួមទាំងការអភិវក្ស អភិវឌ្ឃសម្បត្តិវប្បធម៌ និង ប្រពៃណីកេរ្តិ៍មរតកដ៏ឧត្តុង្គឧត្តម ដែលបុព្វបុរសបន្សល់ទុកជូនអ្នកជំនាន់ក្រោយបថ្ថែមទៀត៕/r