​រោងចក្រ​ដេរ​កាបូប​មួយកន្លែង​ត្រូវ​ក្រុមចោរ​គាស់​ទូក​ដែក​យកលុយ​អស់​ជាង​១​លាន​ដុល្លារ​

1197
ចែករម្លែក
  • 61
    Shares

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​រោងចក្រ​ដេរ​កាបូប​ហោ​អិ​ម​អេ​ហ៊ែ​ន​ប៊ែ​ក​ខេ​ម​បូ​ឌា​ខូ​អែល​ធី​ឌី​(M.A.HANDBAG(CAMBODIA)CO.LTD)​ត្រូវ​ក្រុមចោរ​គាស់​ទូក​ដែក​យកលុយ​អស់​ជាង​១​លាន​ដុល្លារ​បាន​​ដោយ​សុ​វត្តិភាព​។​​រោងចក្រ​ដេរ​កាបូប​នេះ​នៅតាម​ផ្លូវជាតិ​៤១​ចន្លោះ​គឺ​ឡូ​ម៉ែត្រ​លេខ​៣​និង​៤​ស្ថិតក្នុង​ភូមិ​ព្នៅ​ឃុំ​ត្រពាំង​គង​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​ក្រុមចោរ​ចូល​លួច​គាស់​ទូក​ដែក​ក្នុង​រោងចក្រ​យកលុយ​អស់​ជាង​១​លាន​ដុល្លារ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២៥​នាទី​ព្រឹក​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹងថា​រោងចក្រ​ដេរ​កាបូប​យីហោ​អិ​ម​អេ​ហ៊ែ​ន​ប៊ែ​ក​ខេ​ម​បូ​ឌា​ខូ​អែល​ធី​ឌី​ដែលមាន​ទីតាំង​ក្នុងភូមិ​ព្នៅ​ឃុំ​ត្រពាំង​គង​ស្រុក​សំ​រោងទង​ត្រូវ​ក្រុមចោរ​ចូល​លួច​យក​ទូរ​ដែក​ទៅ​គាស់​ខាងក្រោយ​រោងចក្រ​ដេរ​កាបូប​ក្នុង​បរិវេន​ក្នុង​របង​រោងចក្រ​យកលុយ​ជាង​មួយ​លាន​ដុល្លារ​ទៅដោយ​សុ​វត្តិភាព​។​​មាន​ចម្ងល​ថា​នៅក្នុង​រោងចក្រ​ដេរ​កាបូប​គេ​ឃើញ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​មួយ​ដែលមាន​ឈ្មោះ​PTS​នៅ​យាម​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​។​ហេតុអ្វី​បានជា​ក្រុមចោរ​ចូល​លួច​យក​ទូរ​ដែក​ទៅ​គាស់​នៅ​ខាងក្រោយ​រោងចក្រ​យកលុយ​អស់​ជាង​១​លាន​ដុល្លារ​ទៅបាន​ដោយ​សុ​វត្តិភាព​បែប​នឹង​?

​ប្រភព​បាន​បន្តថា​សន្តិ​សុខ​យាម​ទ្វា​មុខ​គេ​សង្កេតឃើញ​រថយន្ត​ចេញ​បិ​ន​ទ្វា​រថយន្ត​ហើយ​បិទទ្វារ​
​ចុះ​មូល​ហេតុអ្វី​បានជា​ក្រុមចោរ​ចូល​លួច​យក​ទូរ​ដែក​តាំងពី​ក្នុង​រោងចក្រ​យកទៅ​គាស់​ខាងក្រោយ​ក្នុង​បរិវេណ​សោះ​បែ​ជា​មិនដឹង​ទៅវិញ​?​។​​បច្ចុប្បន្ន​មន្ត្រីនគរបាល​ជំនាញ​ខេត្តកំពង់ស្ពឺ​បាន​នឹង​កំពុង​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់​ក្រុមចោរ​ដែល​ចូល​លួច​គាស់​ទូរ​ដែក​យកលុយ​អស់​ជាង​១​លាន​ដុល្លារ​មក​ផ្តន្ទាទោស​តាមច្បាប់​៕S/

​រោងចក្រ​ដេរ​កាបូប​មួយកន្លែង​ត្រូវ​ក្រុមចោរ​គាស់​ទូក​ដែក​យកលុយ​អស់​ជាង​១​លាន​ដុល្លារ​

ទីតាំងផ្សាយពាណិជ្ជកម្ម