កងទ័ព​មួក​ខៀវ​កម្ពុជា និង អ​.​ស​.​ប ធ្វើការ​កម្ទេច​អាវុធយុទ្ធភណ្ឌ​នៅ​អាហ្វ្រិក​

1498
ចែករម្លែក

ដោយៈ​យោធិន​/ភ្នំពេញៈ​មន្ត្រី​ក្រុមការងារ​កម្ពុជា​នៅ​តំបន់​បេសកកម្ម​ប្រចាំ​នៅ​អាហ្វ្រិក​បាន​រាយការណ៍​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​៣ ខែសីហា​ឆ្នាំ​២០១៨ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល មានការ​កម្ទេច​អាវុធយុទ្ធភណ្ឌ​ចំនួន​១.០៦៧​ដើម ដែល​បាន​ដកហូត​ពី​បណ្តា​ក្រុម​ប្រដាប់អាវុធ​នៅក្នុង​ភូមិភាគ​ខាងកើត​នាពេល​កន្លងមក​។

​កង​យោធា​មួក​ខៀវ​កម្ពុជា​ចូលរួម​ក្នុង​សកម្មភាព​កម្ទេច​អាវុធ​នៅ​អាហ្វ្រិក​

​ពិធី​កម្ទេច​នេះ​មាន​ឈ្មោះថា “​អណ្តាតភ្លើង​សន្តិភាព​”( Flame of Peace)​។​ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ពី​សំណាក់​អភិបាលខេត្ត អភិបាលរង​ខេត្ត Haute Kotto, ចៅហ្វាយក្រុង Bria ប្រធាន​បេសកកម្ម MINUSCA ប្រចាំ​ភូមិភាគ​ខាងកើត មេបញ្ជាការ​យោធភូមិភាគ​ខាងកើត មេបញ្ជាការ​ប៉ូលីស​ភូមិភាគ​ខាងកើត មេបញ្ជាការ​អង្គភាព​នៃ​បណ្តា​ប្រទេស​ចូលរួម​នៅក្នុង​បេសកកម្ម MINUSCA ឈរជើង នៅ​ភូមិភាគ​ខាងកើត បណ្តា​នាយ ការិយាល័យ​នៃ​ទីបញ្ជាការ​ភូមិភាគ​ខាងកើត តំណាង​បណ្តា​ក្រុម​ប្រដាប់អាវុធ មេដឹកនាំ​សាសនា​មេដឹកនាំ​សហគមន៍ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០០​នាក់​។
​ប្រភពព័ត៌មាន​ក៏បាន​បញ្ជាក់​បន្ថែមថា កង​យោធា​មួក​ខៀវ​កម្ពុជា ទទួលបន្ទុក​ខាង​បច្ចេកទេស ក្នុងការ​កិន និង​ដុត​កម្ទេច​អាវុធយុទ្ធភណ្ឌ​ទាំងនោះ​៕SRN

ទីតាំងផ្សាយពាណិជ្ជកម្ម