ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
កកោក
(ក៏កោក)
កិរិយាវិសេសន៍
សូរនិយាយខ្លាំងឥតក្រែងដែលឮកោក ៗ
និយាយកកោក ។
ឧទានសព្ទ
សូរនិយាយខ្លាំងឥតក្រែងដែលឮកោក ៗ
និយាយកកោក ។
ខម
កិរិយាសព្ទ
បើកមាត់លៀនអណ្តាត បើកភ្នែកសំដែងអាការឲ្យគេខ្លាច
ក្មេងហ្នឹងខិលណាស់ វាហ៊ានខមដាក់ខ្ញុំ ។
នាមសព្ទ
ខ្មែរក្នុងបុរាណសម័យព្រេងនាយ ។ ឈ្មោះអក្សរខ្មែរបែបមួយ គឺអក្សរធំកាច់ជ្រុង ( ច្រើនប្រើចារនឹងស្លឹករឹត )
អក្សរខម ។
គគ្រក់
ឧទានសព្ទ
គ្រក់ៗ មិនដាច់សូរ ( ម. ព. គ្រក់ៗ ផង ) ។
គុណសព្ទ
ដែលកខ្វក់មិនស្អាត
មនុស្សគគ្រក់ ។
ឈឺ
គុណសព្ទ
ដែលមានជំងឺ ។
កិរិយាសព្ទ
ចាប់ជំងឺ, ទទួលរងជំងឺ ។ ឈឺចិត្ត ក្ដៅចិត្តហាក់ដូចជាពើតចាប់ឈឺផ្សា ។
ណិងណុង
ឧទានសព្ទ
សូរសព្ទគងភ្លេងពិណពាទ្យផ្លែតូចៗ ។