ស្ទេ​ហ្វិ​ន ចូ​វ ប្តឹង​ក្រុមហ៊ុន​ថា​ប្រើ​រូប​របស់ខ្លួន​ខុស​

1572
ចែករម្លែក

​តារា​កំប្លែង​ជើងចាស់​ហុងកុង​លោក​ស្ទេ​ហ្វិ​ន ចូ​វ​(​អា​ហ្វ៊ី​) បាន​ស្វះស្វែង​ទាមទារ​ប្រាក់​៣០​លាន​យ័ន​(៤,៣៨​លាន​ដុល្លារ​)​សម្រាប់​សំណង​ជម្ងឺ​ចិត្ត​មកពី​ក្រុមហ៊ុន​សំណង់​​មួយ​ដែល​ប្រើ​រូប​ពាក់កណ្តាល​ខ្លួន​របស់លោក​ក្នុងការ​ឃោសនា​ពាណិជ្ជកម្ម​ខុស នេះ​បើតាម​របាយការណ៍​រប​ស់​សារព័ត៌មាន​Sin Chew Daily​។​

​ចូ​វ បាន​ប្តឹង​ក្រុមហ៊ុន​នេះ​នៅ​តុលាការ​សង្កាត់​សៀង​ហៃ​ហើយ​សវនាការ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​៣១​សីហា​។​

​យោងតាម​ព័ត៌មាន​ផ្តល់​ដោយ​ពួក​អ្នកគាំទ្រ​តារាភាពយន្ត​កាលពី​ខែមករា​ឆ្នាំមុន ក្រុមហ៊ុន​បាន​ប្រើ​រូប​ពាក់កណ្តាល​ខ្លួន​របស់​ចូ​វ​នៅក្នុង​ការឃោសនា​ពាណិជ្ជកម្ម​តាម​​អ៊ិន​ធឺ​ណិ​ត​។​លោក​ត្រូវបាន​ភ្ជាប់​ទៅនឹង​ផលិតផល​ដែល​ត្រូវបាន​ឃោសនា​នោះ​ដោយ​ខុសច្បាប់​។​

​មេធាវី​របស់​ចូ​វ បាន​ផ្ញើលិខិត​មួយ​ទៅ​ក្រុមហ៊ុន​ដោយ​ស្នើ​សុំអោយ​ក្រុមហ៊ុន​ដកចេញ​ការផ្សាយពាណិជ្ជកម្ម​នោះ តែ​វា​ត្រូវបាន​គេ​ប្រទះ​យកទៅ​ឃោសនា​សាជាថ្មី​​នៅ​ខែកញ្ញា​ឆ្នាំមុន​។​

​តារា​កំប្លែង​រូបនេះ​ក៏បាន​ស្នើ​សុំអោយ​ក្រុមហ៊ុន​ធ្វើការ​សុំទោស​ជា​សាធារណៈ​ក្នុងអំឡុងពេល​៩០​ថ្ងៃ​៕ដោយ:វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម