ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីដំណើរការប្រកួត ៧ថ្ងៃ ពីថ្ងៃទី ២០ ដល់ ២៦ កញ្ញា ការប្រកួតកីឡាមហាជន រាជធានីភ្នំពេញ បានបញ្ចប់ជាស្ថាពរហើយ។

ការប្រកួតនេះ មានគ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមប្រកួត សរុបចំនួន ៤០២ នាក់ លើ ៤ ប្រភេទកីឡា រួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ និងអត្តពលកម្ម។

លទ្ធផលនៃការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក រាជធានីភ្នំពេញ ប្រភេទកីឡា បាល់បោះ លេខ ១ វិទ្យាល័យព្រះស៊ីសុវត្ថិ លេខ ២ SOS និងលេខ ៣ វិទ្យាល័យព្រះយុគន្ធរ។

ប្រភេទកីឡាបាល់ទះ លេខ ១ ក្រុមបក្សីឆ្លងដែន លេខ ២ វិទ្យាល័យជាស៊ីមសាមគ្គី និងលេខ ៣ វិទ្យាល័យជាស៊ីមជ្រោយចង្វា។

ប្រភេទកីឡាបាល់ទាត់ លេខ ១ មូស្លីមកម្ពុជា លេខ ២ អាសូអា FC និងលេខ ៣ វិទ្យាល័យជាស៊ីម ជ្រោយចង្វា៕/V/r