​ទាស់សម្តី​គ្នា​តិចតួច​ទាញ​ប៉័ងតោ​កាប់​ប្រហារ​គ្មាន​ញញើត​នៅ​ក្រុង​បាវិត​

884
ចែករម្លែក

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​បុរស​ម្នាក់​ជា​ជនដៃដល់​ត្រូវបាន​នគរបាល​ក្រុង​បាវិត​ខ្លួន​និង​បុរស​ម្នាក់ទៀត​ត្រូវ​បញ្ជូនទៅ​ធ្វើការ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ឯកជន​នៅក្នុង​ករណី​ហឹ​ង្សា​ដោយ​ចេតនា​។​ហេតុការណ៍​នៃ​ការកាប់​ប្រហារ​គ្នា​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី ០៤-​ខែសីហា​ឆ្នាំ​-២០១៨ វេលា​ម៉ោង ០៩:៤០​នាទី​ព្រឹក ។

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​កម្លាំង​នគរបាល​ក្រុង​បាវិត​បានទទួល​ព័ត៌មាន​ពី​សន្តិសុខ ដែល​យាម​នៅ​មណ្ឌល​កម្សាន្ត​បាវិត ស្ថិតនៅ​ក្នង​ភូមិ​តា​បិ​ប សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ថា​មាន​ករណី​ហឹ​ង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង​។​

ក្នុង​ហេតុ​ការ​នោះ​បង្កដោយ​ជនសង្ស័យ​ឈ្មោះ សន សាមុត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្ម​ករោង​ចក្រ​សាន់​ហ្វេ​ង មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្នា ឃុំ​រាជមន្ទីរ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង​។

​ជនសង្ស័យ​បាន​យក​កាំបិតប៉័ងតោ​ទៅ​កាប់​លើ​ជនរងគ្រោះ​ឈ្មោះ ថាំ បូរី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្ម​ករោង​ចក្រ​សាន់​ហ្វេ​ង ទីលំនៅ​ភូមិ​ក្រូច ឃុំ​ជ្រុង​ពពេល ស្រុក​រំ​ដួ​ួ​ល ខេត្តស្វាយរៀង ត្រូវ​ចំក្បាល​ខាងក្រោយ​នឹង​ក​ខាងឆ្វេង​។

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀតថាៈ​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​បាន​ទៅដល់​កន្លែងកើតហេតុ​បាន​នាំ​ខ្លូន​ជនសង្ស័យ មកកាន់​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​បាវិត​ដេ​ី​ម្បី​ធ្វេ​ី​ការសាកសួ​ួ​រ ។​

នៅ​ចំពោះមុខ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លូន​ពិតជា​បាន​យក​កាំបិតប៉័ងតោ​ទៅ​កាប់​លើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​មូលហេតុ​ទាស់​ពាក្យសម្តី​គ្នា​តិច​តូច​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លូន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​បំពេញ​សំណុំរឿង​ចាត់ការ​តាមច្បាប់​។ រីឯ​ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ក្រុង​បាវិត​៕S/​

ទាស់សម្តី​គ្នា​តិចតួច​ទាញ​ប៉័ងតោ​កាប់​ប្រហារ​គ្មាន​ញញើត​នៅ​ក្រុង​បាវិត​

ទីតាំងផ្សាយពាណិជ្ជកម្ម