ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី មាន​ទំនុកចិត្ត​កាន់តែខ្លាំង​ក្នុងការ​ផ្ទេរ អា​ឡិ​ក​ស៊ី​ស សាន​ឆេស​

1061
ចែករម្លែក

​ជំនឿ​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​មាន​កាន់តែខ្លាំង​ឡើង​ថា ពួកគេ​អាច​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ក្នុង​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ​រហូតដល់​៥០​លាន​ផោន​។​
​ ​
​ស៊ី​ធី​ត្រៀម​សាក​ចិត្ត​របស់​ក្លឹប​អា​សេណ​ល​ជុំវិញ​ការ​រក្សាទុក​ខ្សែប្រយុទ្ធ សាន​ឆេស ដែល​នៅសល់​កិច្ចសន្យា​ត្រឹម​មួយឆ្នាំ​ទៀត​។ ក្លឹប​អា​សេណ​ល​បានផ្តល់​កិច្ចសន្យា​ថ្មី​ដល់ សាន​ឆេស ដែល​រកបាន​៣០​គ្រាប់​កាលពី​រដូវ​កាល​មុន ហើយ​បាន​អះអាងថា ពួកគេ​គ្មាន​បំណង​ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​នៅ​រដូវក្តៅ​នេះ​ទេ​។​
​ ​
​ប៉ុ​ន្ត​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បានចាត់ទុក សាន​ឆេស គឺ ជា​គោលដៅ​ផ្ទេរ​ចម្បង​ហើយ​នាយក​ក្លឹប​នៅ Etihad ជឿថា ពួកគេ​អាចនឹងទទួល​បាន​ខ្សែប្រយុទ្ធ​ឆ្នើម​រូបនេះ ដែល​ក្លឹប​ឆេ​ល​ស៊ី​និង Bayern Munich ក៏​កំពុង​ចាប់អារម្មណ៍​ផងដែរ​នោះ​។​
​ ​
​គេ​ជឿថា ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ត្រូវ​រង់ចាំ​រហូតដល់​ការប្រកួត Confederations Cup ចប់​សិន មុន​ដាក់សំណើ​ផ្លូវការ​សម្រាប់​ខ្សែប្រយុទ្ធ​ដែល​រកបាន​៧២​គ្រាប់ និង​បង្កើត​ឱកាស​៣៧​លើក​ក្នុងការ​បង្ហាញមុខ​១៤៥​ប្រកួត​សម្រាប់​ក្រុម​កាំភ្លើង​ធំ​អា​សេណ​ល​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា អា​សេណ​ល​អន្ទះសា​ចង់​រក្សាទុក សាន​ឆេស បន្តទៀត ហើយ​បានផ្តល់ កិច្ចសន្យា​ថ្មី​ដល់​ខ្សែប្រយុទ្ធ​រូបនេះ ដែលមាន​ប្រាក់​ឈ្នួល ២៧៥.០០០​ផោន​ក្នុង មួយ​សប្តាហ៍ ដើម្បី​ចងជើង​នៅ​ពហុកីឡាដ្ឋាន Emirates Stadium ៕

ចំណងជើង​រូប​: ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez)

ទីតាំងផ្សាយពាណិជ្ជកម្ម