ប្រែសម្រួលៈបំណង(CNA)៖ ធានាគារកណ្តាលថៃបានដំឡើងអត្រាកាប្រាក់ដោយមិនរំពឹងទុកកាលពីថ្ងៃពុធទី២៧កញ្ញា នៅពេលសេដ្ឋកិច្ចរីកចំរើនយឺត ទោះជាអតិផរណាទាបជាងគោលដៅ តែភាពមិនប្រាកដប្រជាសកលកាន់តែកើនឡើង។
ធនាគារកណ្តាលថៃ(BOT) ក៏បានកាត់បន្ថយព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ពី៣,៦ភាគរយពីការព្យាករណ៍ពីមុនមកនៅត្រឹម២,៨ភាគរយ និងបានដំឡើងទស្សនវិស័យកំណើនឆ្នាំ២០២៤ដល់ទៅ៤,៤ភាគរយ ដោយកើនពី៣,៨ភាគរយពីការព្យាករណ៍ពីមុន។
កាលពីឆ្នាំមុនសេដ្ឋកិច្ចថៃកើនបាន២,៦ភាគរយ។
សូមបញ្ជាក់ថា សេដ្ឋកិច្ចធំបំផុតទីពីរនៅក្នុងអាស៊ីអាគ្នេយ៍នេះកើនបានតែ១,៨ភាគរយនៅត្រីមាសទីពីរ(មេសា-មិថុនា) គឺទាបជាងការរំពឹងទុកនិងទាបជាងត្រីមាសមុននៅពេលការនាំចេញនិងការវិនិយោគធ្លាក់ចុះ។
រដ្ឋាភិបាលថ្មីថៃ ដែលទើបចូលកាន់តំណែងកាលពីខែមុន បានអនុម័តគោលនយោបាយថ្មីមួយឈុត រួមមានការលុបចោលទិដ្ឋាការសំរាប់ភ្ញៀវមកពីចិន ក្នុងបំណងជំរុញសេដ្ឋកិច្ច។
កាលពីថ្ងៃពុធ ធនាគារកណ្តាលថៃរំពឹងថានៅឆ្នាំនេះទេសចរបរទេសនឹងមកកាន់ថៃសរុប២៨,៥លាននាក់ និង៣៥នាក់សំរាប់ឆ្នាំក្រោយ ។សូមបញ្ជាក់ថាមុនកូវីដ នៅឆ្នាំ២០១៩ថៃទទួលបានទេសចរបរទេសជិត៤០លាននាក់ ។
អតិផរណានៅថៃនាឆ្នាំនេះមានចំនួន១,៦ភាគរយ ទាបជាងការព្យាករណ៍ពីមុន២,៥ភាគរយ និងនៅឆ្នាំ២០២៤ ធនាគារព្យាករណ៍ថាវានឹងកើនដល់២,៦ភាគរយ ៕