ដោយៈ បាយ័ន / សៀមរាបៈ នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជេីញចូលរួមជាអធិបតី ក្នុងពិធីសំអាតបរិស្ថាន ក្នុងក្រុងសៀមរាប ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” ។
កម្មវិធីនេះដែរ មានការចូលរួមលោកពីអភិបាលរងខេត្ត លោកអភិបាលក្រុងសៀមរាប លោក លោកស្រីប្រធានអនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សង្កាត់ទាំង១២ លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស និស្សិត សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត ក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ១៧.១២៦ នាក់ ។
លោកអភិបាលខេត្តសៀមរាប បាននិយាយថា ការរៀបចំយុទ្ធនាការសម្អាតបរិស្ថានក្រុង នាថ្ងៃនេះ ជាគោលបំណងបំផុសចលនាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិតគ្រប់រូប ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណ ភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស និងទីផ្សារ ដូចនេះ ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភ័ណភាព ទីប្រជុំជន សុខុមាលភាពសាធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់ គ្រងសំណល់ ដោយត្រូវចេះវេចខ្ចប់ និងញែកសំណល់សំរាម គ្រប់ប្រភេទ ដូចជា សំណល់អាចកែច្នៃបាន សំណល់សរីរាង្គ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និង សំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួន ឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយ បរិមាណសំណល់ នៅតាមទីសាធារណៈ ។
លោកក៏បានឆ្លុះបញ្ចាំងពីកិច្ចសហការគ្នា និងការយល់ដឹងដូចគ្នា សំដៅលើកកម្ពស់ការ គ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរ ភាព ដែលយើងត្រូវអនុវត្តជាប្រចាំ ដើម្បីខេត្តយើងទាំងអស់គ្នា ក្រោមទិសស្លោក “សៀមរាបផ្ទះខ្ញុំ” ។ ការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ដែលជាកត្តា លីករដ៏សំខាន់មួយ ដែលចូលរួមក្នុងការលើកកម្ពស់សុខភាពមនុស្ស នាពេលបច្ចុប្បន្ន និងសម្រាប់កូនចៅជំនាន់ក្រោយ។
ដូច្នេះលោកអភិបាល សូមឱ្យស្មារតី នៃប្រារព្ធទិវាអូហ្សូនបរិស្ថានអន្តរជាតិ និងទិវា ទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ នេះ ក្លាយជាកម្លាំងចលករដ៏មុតស្រួច និងជាត្រី វិស័យ មួយ ដើម្បីនាំផ្លូវយើងទាំងអស់គ្នា ឈានទៅរកការអភិវឌ្ឍន៍ប្រកប ដោយចីរភាព៕ V / N