ដោយៈសុផល/ភ្នំពេញ៖សិស្សឆ្នើមកម្ពុជា ចំនូន ៤រូប បានឈ្នះពាន មេដាយ និងលិខិតសរសើរ ក្នុងកម្មវិធីប្រកួតគណិតវិទ្យាអន្តរជាតិ Philippine International Mathematical Olympiad 2023 (Phimo)នៅទីក្រុង Davao ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៣។
ការប្រកួតគណិតវិទ្យាអន្តរជាតិនេះមានបេក្ខជនចូលរួមការប្រកួតចំនួនជាង១០០០នាក់ មកពី១០ប្រទេស ក្នុងនោះសិស្សឆ្នើមប្រកួតឈ្នះ និងទទួលជ័យលាភី មានចំនួនតែជាង២០០នាក់ប៉ុណ្ណោះ ដែលបានទទួលមេដាយ។ ជាមោទកភាព ក្នុងចំណោមសិស្សជ័យលាភីជាង២០០នាក់នោះគឺមានសិស្សឆ្នើមតំណាងកម្ពុជាចំនួន៤រូបផងដែរ ដែលបានទទួលជ័យលាភី គឺ៖
១-យុវសិស្ស ហេង បញ្ញាវឌ្ឍនៈ( Heng PanhaVathanak) ទទួលបានមេដាយសំរិទ្ធ១និង ពាន ១
២-យុវសិស្ស ហេង បញ្ញាវត្តី( Heng Panha Vatey)ទទួលបាន មេដាយសំរឹទ្ធ១និងពាន១
៣-កុមារា សុខ សីមុនីវ៉ាន់ (Sok Seymonyvann )ទទួលបានមេដាយសំរិទ្ធ ១
៤-កុមារី ភក្តី ដួងម៉ូនីកា ( Pheakdey Duongmonyka) ទទួលបានលិខិតសរសើរ (MERIT)
ពិតជាគួរឱ្យចាប់អារម្មណ៍និងស្ងើចសរសើរដែលយុវសិស្សទាំងពីររូបហេងបញ្ញាវឌ្ឍនៈនិងហេង បញ្ញាវត្តីដែលបានទទួលពាននេជាបងប្អូនបង្កើតហើយតែងតែទទួលបានជ័យលាភីមេដាយ និងពាន ជាលក្ខណៈអន្តរជាតិបន្តបន្ទាប់គ្នាក្នុងរយៈពេល៣ខែជាប់គ្នាតែម្តង ។
សូមរំលឹកឡើងវិញថា៖ កន្លងមកថ្មីនេះក្នុងការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិពិភពលោក ក្នុងកម្មវិធី Copernicus Olympiad 2023 បានរៀបចំឡើងក្នុងសាកលវិទ្យាល័យ Columbia University ទីក្រុង New York សហរដ្ឋអាមេរិក កាលពីថ្ងៃទី៩-១៣ ខែកក្កដា ឆ្នាំ២០២៣។ មានបេក្ខជន បានចូលរួមប្រកួតប្រជែងចំនួន២៥៦៧នាក់ តំណាងមកពី២៣ប្រទេស ក្នុងចំណោម ៤០ ប្រទេសជុំវិញពិភពលោក។ សិស្សឆ្នើមហេង បញ្ញាវឌ្ឍនៈ ទទួលបានមេដាយសំរិទ្ធ និង យុវតី ហេង បញ្ញាវត្តី ទទួលបានមេដាយប្រាក់
– ការប្រកួតគណិតវិទ្យាអន្តរជាតិ Asia International Mathematical Olympiad Open Content 2023 (AIMO 2023) មានបេក្ខជនចូលរួមចំនួន ៩៣២រូប មកពី១៣ប្រទេស បានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៦-៨ ខែសីហា ឆ្នាំ២០២៣ យុវជនឆ្នើមរបស់កម្ពុជា ហេង បញ្ញាវឌ្ឍនៈ ទទួលបានមេដាយសំរឺទ្ធ និងពាន Star of International។
-ការប្រកួតគណិតវិទ្យា និងវិទ្យាសាស្ត្រអូឡាំពិក Siam International Math and Science (SIMSO)2023 ចាប់ពីថ្ងៃទី១១-១៤ សីហា ២០២៣ មានបេក្ខជនមកពី១១ប្រទេស ពេលនោះយុវជន និងយុវតី ទាំង២រូបនេះទទួលមេដាយម្នាក់ ២គ្រឿងលើមុខវិជ្ជា Math និង Scienceជាក់ស្តែងព្រឹតិ្តការណ៍ប្រកួតថ្នាក់អន្តរជាតិ ធ្វើឡើងនៅទីក្រុង Davao ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២២-២៤ ខែកញ្ញា ឆ្នាំ២០២៣ គឺយុវជននិងយុវតីឆ្នើកម្ពុជារូបនេះបានបន្តលើកមុខ លើកកេរ្តិ៍ឈ្មោះកម្ពុជានៅឆាកអន្តរជាតិជាថ្មីម្តងទៀត៕Ph