ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ តោះសូមមកចាប់អារម្មណ៍ពីការជំរុញរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Tecno សម្រាប់ទីផ្សារទូរស័ព្ទបត់បាន Phantom V Flip 5G ស៊េរីថ្មី។ ហើយវាពិតជាមានភាពទាក់ទាញខ្លាំងមែន។
ចំណុចសំខាន់នៃ Phantom V Flip 5G គឺប្រព័ន្ធកាមេរ៉ាដ៏មានអានុភាព ៦៤MP + ១៣MP + ៣២MP ដែលចំណុចលេចធ្លោគឺសិនស័រកាមេរ៉ា ៦៤MP RGBW Ultra Sensitive ជាមួយនឹងកម្រិតភិកសែល ១,៦μm (4in1)។
សិនស័រ (Sensor) អនុញ្ញាតឱ្យទទួលបានពន្លឺ ៦០ ភាគរយបន្ថែមទៀត កាត់បន្ថយគ្រាប់ល្អិត (Noise) និង ភាពត្រឹមត្រូវនៃពណ៌ដែលគ្មានកំហុស។ ក្រៅពីទម្រង់ភិកសែលដ៏កម្រ នេះក៏ជាកាមេរ៉ាដែលមានគុណភាពបង្ហាញខ្ពស់បំផុតនៅលើទីផ្សារសម្រាប់ទូរស័ព្ទបត់បានផងដែរ។
លើសពីនេះ កាមេរ៉ាសំខាន់មានកម្រិត Aperture f/1.7 និងត្រូវបានបំពាក់ដោយបច្ចេកវិជ្ជា PDAF, ISOCELL Pixel Isolation និង Pixel Fusion Algorithm។ ក្រុមហ៊ុន Tecno និយាយថា វាអនុញ្ញាតឱ្យទូរស័ព្ទដំណើរការបានល្អសូម្បីតែនៅក្នុងបរិយាកាសងងឹតបំផុត។ ទូរស័ព្ទបត់បានជាធម្មតាមានមុខងារកាមេរ៉ាខ្សោយ ដូច្នេះការដាក់ប្រព័ន្ធទំនើបចូលនេះអាចជាតម្រូវការចាំបាច់ដើម្បីចាប់ផ្តើមការប្រជែងផ្នែកទូរស័ព្ទបត់បាន។
ការបំពេញបន្ថែមលើកាមេរ៉ាចម្បងគឺ កាមេរ៉ា Ultra-Wide Angle ១៣MP និង កាមេរ៉ាមុខ Dual-flash Autofocus ៣២MP ជាមួយនឹង Micro-slit Dual-flash រួមបញ្ចូលគ្នា។ គួបផ្សំជាមួយក្បួនដោះស្រាយ Super Flashlight និង Automatic Eye-focus កាមេរ៉ា Selfie អាចតាមដានវត្ថុបានយ៉ាងត្រឹមត្រូវ និងបំភ្លឺពួកវាជាមួយនឹង Exposure ដ៏ត្រឹមត្រូវ។
វាក៏មានមុខងារសំឡេងគួរឱ្យចាប់អារម្មណ៍ផងដែរ ដែលកាមេរ៉ាគោលនិងកាមេរ៉ាប្លង់ទូលាយត្រូវបានបញ្ចូលគ្នាសម្រាប់ការថតក្នុងមុំធំទូលាយ ជាមួយនឹងរូបភាពច្បាស់នៅចំកណ្តាលនិងលម្អិត។
ហើយដូចស្មាតហ្វូនបត់បានដទៃទៀតដែរ Phantom V Flip 5G ក៏អាចបត់ក្នុងមុំពី ៣០-១៥០˚ ផងដែរសម្រាប់ការថតប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀត។ កាមេរ៉ាក៏អាចបញ្ជាបានតាមរយៈកាយវិការ និងការគ្រប់គ្រងដោយសំឡេងផងដែរ។
ឥណ្ឌាជាទីផ្សារតែមួយគត់ដែលក្រុមហ៊ុនបញ្ជាក់ថានឹងដាក់លក់នៅទីនោះមុនគេក្នុងតម្លៃ ៥៩៩ ដុល្លារ៕