ដោយៈ សុផល / ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យ ប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។
កិច្ចប្រជុំពេញអង្គរដ្ឋសភា នឹងពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខា ធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រោយពីគណៈកម្មការជំនាញរដ្ឋសភា បានបញ្ចប់ ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នេះ រួចរាល់តាមនីតិវិធី៕ V / N