អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាព​រដ្ឋ​អស់​២​ខ្នង ក្នុង​សង្កាត់​ស្វាយប៉ាក​

883
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ផ្ទះ​ប្រជាព​រដ្ឋ​ចំនួន​២​ខ្នង​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង សមត្ថកិច្ច​និង​រថយន្ត​អគ្គិភ័យ​ជាច្រើន​គ្រឿង​ចេញ​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្រុម​៨ ក្នុងភូមិ​លូ សង្កាត់​ស្វាយ ប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ម្ខា​ស់​ផ្ទះ​ទី​១​មានឈ្មោះ​ឡេ​យ៉ាំង ទៀង ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​ជនជាតិ​វៀតណាម មុខរប​មិន​ពិតប្រាកដ​(​ផ្ដើម​ឆេះ​មុខ​គេ​)​ផ្ទះ​ឈើ​ប្រក់ស​ង្កី​ផ្ទះ ទី​២៖​មានឈ្មោះ​អោម វាន់​ថា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ មុខរប​រត់​កង់​បី និង​ធ្វើការ​ប្រជា​ការពារ ភូមិ មាន​ទីលំនៅ​ផ្ទះកើតហេតុ​ខាងលើ​ផ្ទះ​លេខ​៥១៩C ផ្ទះ​ឈើ​ប្រក់ស​ង្ក័​សី ទំហំ​៤×៩​ម៉ែត្រ​និង រាលដាល​ឆេះ​បី​ផ្ទះ​ទៀត​អណ្ដាតភ្លើង​រោលៗ​មិន​បណ្ដាលអោយ​ខូចខាត​នោះទេ​។​

​អគ្គិភ័យ​នេះ បាន​រលត់ទៅវិញ​នៅ​ម៉ោង​៩ យប់​ថ្ងៃ​ដដែល ចំណែក​ទ្រព្យសម្បត្តិ គឺ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​គ្មាន​សល់ ក្នុង​គ្រោះ​អគ្គិភ័យ​នេះ​មិន​បណ្ដាល​ឲ្យ​អ្នកណាម្នាក់​រងរបួស​នោះទេ​។ ករណី​អគ្គិភ័យ​ឆាបឆេះ​នេះ គឺ​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​រថយន្ត​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ សរុប​ទាំងអស់​៣២​គ្រឿង និង​បាញ់​ទឹក​អស់​៨​គ្រឿង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម