ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីរងបរាជ័យចំនួន ២លើក ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ដែលកំពុងធ្វើ នៅ Hangzhou ប្រទេសចិននោះ នៅថ្ងៃទី ២៧ កញ្ញា ម្សិលមិញនេះ ក្រុមបាល់បោះបុរស វិញ្ញាសា ៣នាក់ទល់៣នាក់ របស់កម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិ កៀហ្ស៊ីស៊ីស្ថាន ក្នុងជំនួបទី៣ ប្រចាំពូល D ដោយលទ្ធផល ១៧ទល់១៥។
ក្រុមកម្ពុជា បានចាញ់ថៃ ១០ទល់២១ និងចាញ់កាហ្សាក់ស្ថាន ១៣ទល់២១ នៅក្នុងការប្រកួត ក្នុងវគ្គសន្សំពិន្ទុនេះ៕ V / N