បញ្ជូន​ខ្លួន​ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទៅ​តុលាការ​

951
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: កងរាជអាវុធហត្ថ​ខេត្ត​បាន​កសាង​ណុំ​រឿង​បញ្ជូន​ជនសង្ស័យ​៥​នាក់ ព្រមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​បង្ក្រាប​ចំនួន​០២​លើក​ផ្សេងគ្នា កាលពី​ថ្ងៃទី​០៣​ខែសីហា​ឆ្នាំ​២០១៨​ចំណុច​ក្រុម​១៤ ភូមិ​៤.​សង្កាត់​៤. ក្រុងព្រះសីហនុ​។​

​លើក​ទី​១ ឃាត់​ជនសង្ស័យ​ម្នាក់ ឈ្មោះ​ហង់ សុខុម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​ស្រុក​គី​រី​វង្ស ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន​ក្រុម​១១ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​។ ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ស​ថ្លា​ចំនួន​១០​កញ្ចប់​ស្មើ​០,៧៣​ក្រាម​(​ទម្ងន់​សុទ្ធ​)​។

​លើក​ទី​២ ឃាត់​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់​រួមមាន ឈ្មោះ​ទួន សុ​វណ្ណា​បាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្រុកកំណើត​ភូមិ​អូរ​ចំណា ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទីលំនៅ​ប​ច្នុ​ប្បន្ន​ក្រុម​១៨ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ​។ ទី​២.​ឈ្មោះ តុល សុផល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងភ្លើង ស្រុកកំណើត​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ទីលំនៅ​ប​ច្នុ​ប្បន្ន​សង្កាត់​៣ ក្រុងព្រះសីហនុ​។ ទី​៣.​ឈ្មោះ​សន វ​ណ្ណះ​ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប​ស្រុកកំណើត និង​ប​ច្នុ​ប្បន្ន​ភូមិ​៣​សង្កាត់​២ ក្រុងព្រះសីហនុ​។ ទី​៤ ឈ្មោះ​ទូច សុខលី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​.​មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​ភូមិ​តា​ពេជ្រ​.​ឃុំ​ក្រាំង​យ៉ូ​វ​.​ស្រុក​ស្អាង​.​ខេត្ត​ក​ណ្កា​ល​.​ទីលំនៅ​ប​ច្នុ​ប្បន្ន​ក្រុម​១៤ ភូមិ​៤.​សង្កាត់​៤. ក្រុងព្រះសីហនុ​។ ដកហូត​វត្ថុតាង ម្សៅ​ស​ថ្លា​ចំនួន​០៣​កញ្ចប់​ស្មើ​០,០៩​ក្រាម​(​ទម្ងន់​សុទ្ធ​)៕ ល​