បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ពាក់ព័ន្ធ​នឹង​ការ​លួច​គោ និង​ប្រើ​អំពើហិង្សា​

927
ចែករម្លែក

ដោយ​: បាយ័ន / ឧ​ត្ត​រ​មានជ័យ​: កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ៤​រសៀល កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ដែល​បានធ្វើ​សកម្មភាព​លួច​សត្វ​គោ​ពី​អ្នកភូមិផង និង​បាន​ប្រើប្រាស់​អំពើហិង្សា នៅពេលដែល​ម្ចាស់​គោ​ទៅយក​សត្វ​មកវិញ​ផងដែរ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ឡេង លី​គា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ទីលំនៅ​ភូមិ​ទួល​ប្រសើ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ដោយ​យោងតាម​ពាក្យបណ្តឹង​ជនរងគ្រោះ​ឈ្មោះ យ៉ុង សំអុល ភេទ ប្រុស អាយុ ៣២ ឆ្នាំ រសនៅ​ភូមិ​ទួល​ប្រសើ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។
​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ករណី​លួច​សត្វ​គោ ប្រព្រឹត្ត​កាលពី​ថ្ងៃទី ២៦ ខែកក្កដា​ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ទួល​ប្រសើ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ហើយ​ជនសង្ស័យ​បាន​ប្រើ​ហិង្សា​វាយ​លើ​ជនរងគ្រោះ​ចំនួន​បី​ដៃ ខណៈដែល​ជនរងគ្រោះ​បាន​ទៅយក​សត្វ​គោ​ពី​ជនសង្ស័យ​វិញ​។​

​បច្ចុប្បន្ន​ក្រោយ​ទទួល​បណ្តឹង​រួច​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ និង​ដកហូត​សត្វ​គោ ១​ក្បាល ប្រគល់ជូន​ម្ចាស់​ដើម​វិញ រីឯ​ជនសង្ស័យ​យើង​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕