១១៥​នាក់​របួស​នៅក្នុង​ការប៉ះទង្គិច ខណៈ​ការតវ៉ា​របស់​យុវជន​បង់​ក្លា​ដែ​ស​ប្រែជា​ហិង្សា​

2944
ចែករម្លែក

មនុស្ស ជាង ១០០ នាក់ រងរបួស នៅ បង់ ក្លា ដែ សកាល ពីថ្ងៃ សៅរ៍ ទី ៤ សីហា ក្រោយពី ប៉ូលិស បាញ់ គ្រាប់កាំភ្លើង ជ័រ ដាក់ បាតុករ និស្សិត នេះ បើតាម វេជ្ជបណ្ឌិត និង សាក្សី បាន និយាយប្រាប់ ។

មួយ សប្តាហ៍ មកនេះ ពួក និស្សិត បានប្រែក្លាយ ផ្នែក នៃ ក្រុង ដា កា អោយ ជាប់គាំង ដោយសារតែ ការតវ៉ា ប្រឆាំងនឹង សុវត្ថិភាព ផ្លូវថ្នល់ អន់ ក្រោយពី យុវជន ២ នាក់ ស្លាប់ ដោយ រថយន្តក្រុង បុក ។

វិស័យ គមនាគមន៍ ប ង់ ក្លា ដែ សត្រូវ បាន គេ មើលឃើញថា ពោរពេញ ដោយ អំពើពុករលួយ មិន គោរព ច្បាប់ និង បង្ក គ្រោះថ្នាក់ រីឯ ព័ត៌មាន ស្តីពី ការស្លាប់ របស់ យុវវ័យ នេះ បាន រីក សុះសាយ យ៉ាង លឿន នៅក្នុង បណ្តាញ សង្គម ហើយ វា ជា កក្តា ជំរុញ អោយ ផ្ទុះ កំហឹង ប្រឆាំង រដ្ឋាភិបាល ។

កាលពី ថ្ងៃ សៅ រិ៍ ការតវ៉ា ប្រឆាំង បាន ប្រែក្លាយជា ហិង្សា នៅក្នុង សង្កាត់ មួយ នៃ ក្រុង ដា កា ។ សាក្សី បាន និយាយថា ប៉ូលិស បាន បាញ់ គ្រាប់កាំភ្លើង ជ័រ និង ឧស្ម័ន ហៀរ ទឹក ភ្នែក ថាក់ បាតុករ និង ចោទប្រកាន់ថា សកម្មជន គាំទ្រ ខាង រដ្ឋាភិបាល បាន វាយប្រហារ លើ បាតុករ ។

ទោះជា យ៉ាងណា ប៉ូលិស បាន បដិសេធថា ខ្លួន មិនបាន បាញ់ គ្រាប់ ជ័រ ឬ ឧស្ម័ន ហៀរ ទឹកភ្នែក ដាក់ បាតុករ ទេ តែ បុគ្គលិក ពេទ្យ បាន អះអាងថា មនុស្ស រាប់សិប នាក់ បាន រងរបួស ។

រដ្ឋាភិបាល របស់លោក ស្រី សេក ហា ស៊ីណា បាន គ្រប់គ្រង ប្រទេស ចាប់តាំងពី ឆ្នាំ ២០០៩ មក តែ នៅ ប៉ុន្មាន ខែ មកនេះ វា ត្រូវ ធ្វើអោយ បាត់ ស្ថិរភាព ដោយសារ ការតវ៉ា ទាមទារ របស់ មហាជន និង បញ្ចប់ ការ រើស មនុស្ស ចូល បំរើការ រដ្ឋ ដោយ ការរើសអើង ។

រដ្ឋមន្ត្រី មាន ឥទ្ធិពល ជាច្រើន នាក់ បាន សុំ អង្វរ អោយ ពួក និស្សិត វិល ទៅ រៀន វិញ ចំពេល មានការ បារម្ភ ថា កំហឹង របស់ ពួក យុវជន ដែល មិន ធ្លាប់មាន បែបនេះ ពីមុន អាច ប្រែ ជាការ តវ៉ា ប្រឆាំង រដ្ឋាភិបាល ដ៏ រាលដាល នៅមុន ការបោះឆ្នោត សកល នៅ ឆ្នាំនេះ ។ តែ ការ អង្វរ របស់គេ មាន ឥទ្ធិពល តិចតួច ដោយ កាលពី ថ្ងៃ សៅ រិ៍ និស្សិត រាប់ពាន់នាក់ បាន ជម្នះ ភ្លៀងហើយ នាំគ្នា បិទ ផ្លូ ប បំបែក មួយ នៅក្នុង រដ្ឋធានី អស់ ពេល ៧ ថ្ងៃ ជាប់ៗ គ្នា ។

ពួកគេ ថែមទាំង ឃាត់ រថយន្ត រកមើល បណ្ណ បើកបរ និង ពិនិត្យ គុណភាព ផ្លូវថ្នល់ ថែមទៀត ។

ក្រសួង អប់រំ កាលពី ថ្ងៃ ព្រហស្បតិ៍ បាន បិទ វិទ្យាល័យ នានា ក្នុង កិច្ចខិតខំ មួយ ដើម្បី កុំអោយ មាន អ្នកចូលរួម តវ៉ា ច្រើន ដោយបាន សន្យា ជាមួយ សិស្ស ថា ការទាមទារ របស់ ពួកគេ អំពី កំណែ ទំរង់ សុ វត្តិភាព ផ្លូវ នឹងត្រូវ ពិចារណា ៕ ដោយ ៖ វាសនា

និស្សិត រងរបួស និង ត្រូវ សហសេវិក ជួយ ក្នុងពេល ប៉ះទង្គិច ជាមួយ កម្លាំង រដ្ឋាភិបាល

រដ្ឋាភិបាលបិទអ៊ិនធឺណិតចល័តដើម្បីដោះស្រាយការប្រឆាំងតវ៉ា

ទីតាំងផ្សាយពាណិជ្ជកម្ម