ធ្វើ​សំណង់​បាន​លុយ​តិចពេក បែកគំនិត​លួច​កាច់ក​ម៉ូតូ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

970
ចែករម្លែក

​ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ធ្វើការ​ឃាត់ខ្លួន ក្រោយពី​ធ្វើ​សកម្ម​កាច់​សោ ក​ម៉ូតូ​របស់​អ្នកដទៃ តែ​យក​ម៉ូតូ​ពុំបាន​សម្រេច ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩:១០​នាទី​ព្រឹក នៅ​ចំណុច​វាលស្រែ ស្ថិតក្នុង​ភូមិ​តា​ពៅ សង្កាត់​/ ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា មាន​ករណី​ចោរលួច​ម៉ូតូ​បង្ករ​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឡុង ឃ្លោក ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ពោធិ​រស់​ឃុំ​បាសាក់ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង បានធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​ម៉ាក​ស៊ី​រួត ពណ៌​ក្រហម​ខ្មៅ គ្មាន​ស្លាក​លេខ​របស់​ជនរងគ្រោះ​ឈ្មោះ ភោក ស៊ី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​បាវិត​លើ សង្កាត់ បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ត្រូវបាន​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ហើយក៍​បាន​ប្តឹង​មក​សមត្ថកិច្ច​ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាវិត ដើម្បី​បំពេញ​សុំ​ណុំ​រឿង បញ្ជូនទៅ​ការ​រិ​យា​ល័យ​ជំនាញ​ខេត្ត​ចាត់​ការបន្ត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម