ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការដល់កម្លាំងគ្រប់ផ្នែក ជំនាញ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ខែកញ្ញា និងខែតុលា ឆ្នាំ២០២៣ នេះ ។
លោកវរសេនីយ៍ឯកសៅសារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកិច្ចប្រជុំ នេះ ដើម្បីផ្សព្វផ្សាយផែនការការពារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គមក្នុងពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៣ ។
លោកអធិការ បានណែនាំ និងដាក់បញ្ជាឱ្យលោក លោកស្រី អធិការរង នាយ និងរងផ្នែក នាយ នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាលគ្រប់ប្រភេទ ចំណុះអធិការរដ្ឋាន ត្រូវក្តាប់ឱ្យបានខ្លឹមសារ ៕ V / N